រដ្ឋបាលខេត្តកំពង់ធំ

SEARCH

លោកស្រីនាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពុងសម្រាកព្យាបាលជំងឺនៅ​មន្ទីរពេទ្យ​ព្រះកេតមាលា ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញមកសាកសួរសុខទុក្ខ ដោយនាំយកថវិកា និងសម្ភារៈមួយចំនួន ជូនដល់លោកស្រី ឌុក សុីដា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កំពុងសំរាកព្យាបាល ជំងឺនៅ មន្ទីរពេទ្យព្រះកេតមាលា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ ។

នាឱកាសនោះ ឯកឧត្តម សុខ លូ បានសម្តែងនូវភាពក្រៀមក្រំ និងមានការសោកស្ដាយចំពោះលោកស្រី ឌុក ស៊ីដា ដែលមានជំងឺសម្ពាធឈាម ហើយបណ្តាលឱ្យដួលប៉ះពាល់ដល់សរសៃខួរក្បាល មិនអាចកម្រើកបាន​មួយ​ចំហៀងខ្លួន ព្រមទាំងផ្ដាំផ្ញើដល់លោកស្រីខិតខំថែរក្សាសុខភាព ដើម្បីឆាប់ជាសះស្បើយ និងបានវិល​ត្រឡប់​ទៅបំពេញភារកិច្ចវិញ។

ជាមួយគ្នានោះដែរ ក្រុមគ្រួសារលោកស្រី ឌុក ស៊ីដា បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ដែលបានឆ្លៀតពេលវេលាមមាញឹកពីការងារ អញ្ជើញ​ចុះមក​សួរ​សុខទុក្ខដល់មន្ទីរពេទ្យ ព្រមទាំងនាំយកថវិកាមកជួយសម្រាល និងដោះស្រាយការលំបាក​ចំពោះ​មុខនាពេលនេះ។

Related Post