រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែរទៅកាន់វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរអង្គកឋិនទានឆ្ពោះទៅកាន់វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងក្រុងស្ទឹងសែន ដើម្បីវេរប្រគេនព្រះសង្ឃ សម្រាប់ការកសាងសមិទ្ធិផលនានាក្នុងវត្ត ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សុខ លូ បានជំរុញដល់គណៈកម្មការរៀបចំបុណ្យកឋិនទានទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនក្នុងដំណើរការនៃការរៀបចំបុណ្យកឋិនទាននេះ ប្រកប ដោយភាពរលូន និងការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ដែរថា បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលមានតែនៅក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ មានកំណត់ពេលវេលាច្បាស់លាស់ អាចធ្វើបានតែក្នុងរយៈពេល ១ខែតែប៉ុណ្ណោះ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។ សម្រាប់រដ្ឋបាលខេត្តពិធីបុណ្យនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៨ ពិធីសូត្រមន្តនៅសាលាខេត្តកំពង់ធំ ពេលព្រឹកថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៨ ដង្ហែអង្គកឋិនឆ្ពោះទៅកាន់វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ៕

Related Post