រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនចូលរួមកាន់បិណ្ឌបន្តទៀត នៅវត្តចំនួន ៦ តាមបណ្ដាក្រុងស្រុក

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បី​ចូលរួមកាន់បិណ្ឌបន្តទៀត នៅវត្តចំនួន ៦វត្ត ក្នុងនោះ នៅក្រុងស្ទឹងសែន មានចំនួន ៣វត្ត និងនៅស្រុកសណ្ដាន់ មាន​ចំនួន ៣វត្ត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៧នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជម្រុញស្នើសុំដល់ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូមចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា មិនត្រូវមានការប្រមូលផ្ដុំ ឬជួបជុំគ្នាដែល​មានមនុស្ស​ច្រើន​ក៏នោះទេ ហើយសូមរក្សាអនាម័យ និងប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ព្រមទាំងចូលរួមគោរពតាមវិធានការ ៣ការពារ ៣កុំ របស់​រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីឈានទៅកាត់ផ្តាច់​ឲ្យបាន​នូវ​ឬសគល់ នៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលចូលទៅក្នុងសហគមន៍យើង។

សូមបញ្ជាក់ផងដែរថា មកដល់ពេលនេះ រដ្ឋបាលខេត្តកំពង់ធំ បានប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីចូលរួមកាន់បិណ្ឌនេះ សរុបមានចំនួន ១៣វត្តហើយ នៅតាមបណ្ដាក្រុងស្រុក។

Related Post