រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពង្រឹងការផ្ដល់ដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជនដែលគ្មានដី និងចុះពិនិត្យជាក់ស្ដែងដើម្បីរៀបចំបែងចែកកំណត់ក្បាលដី និងចាប់ឆ្នោតយកដីឡូតិ៍នៅពេលខាងមុខនេះ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន បានពង្រឹងដល់រដ្ឋបាលមូលដ្ឋាន រឹតបន្តឹងការរំលោភ​យកដីសម្បទានសង្គមកិច្ចដែលជាដីបម្រុងទុកសម្រាប់ចែកជូនអតីតយុទ្ធជន ចំនួន ១៩៧៨ហិកតា ពីសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាឈ្មួញមួយចំនួន ដែលកាន់កាប់កន្លងមកខុសច្បាប់ សូមប្រគល់​ជូនរដ្ឋវិញ ដើម្បីធ្វើការរៀបចំបែងចែកកំណត់ក្បាលដី និងចាប់ឆ្នោតយកដីឡូតិ៍ នៅពេលខាងមុខឆាប់ៗនេះ ជូនដល់អតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ និងបងប្អូនប្រជាពលរដ្ឋដែលមាន​ជីវភាព​ខ្វះខាត​ពិត​ប្រាកដ ដែល​មាន​ទីតាំងស្ថិតនៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

ឯកឧត្តមបន្ថែមទៀតថា បញ្ហាដីសម្បទានសង្គមកិច្ចនេះ កន្លងមកយើងបានធ្វើការប្រជុំរួចមកហើយ ប៉ុន្តែដោយ​សារ​យើងមិនទាន់បានបញ្ជូនគ្រឿងចក្រ ដើម្បីកាយព្រំដីដែលជាឱកាសធ្វើឲ្យប្រជាពលរដ្ឋ និងឈ្មួញ​មួយចំនួន រំលោភយកដីនេះជាបន្តបន្ទាប់ ។ នេះគឺជាបញ្ហាដែលយើងត្រូវធ្វើការដោះស្រាយ ហើយយើងត្រូវប្ដេជ្ញាធ្វើ​កិច្ចការ​នេះ ឲ្យបានជោគជ័យ។

បន្ទាប់ពីចប់កិច្ចប្រជុំពិភាក្សារួចមក ក្រុមការងារបានចុះពិនិត្យមើលជាក់​ស្ដែងនៅទីតាំង​ដីសម្បទាន​សង្គម​បន្ត​ទៀត។

Related Post