រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អាជ្ញាធរខេត្តកំពង់ធំ រៀបចំប្រារព្ធពិធី អបអរសាទរបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២១) និង ខួបលើកទី៦៨ ទិវាកំណើតកងយោធពលខេរភូមិន្ទ នៅ វិមានឯករាជ្យខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ): នៅព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធី អបអរសាទរ​បុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១) និងខួបលើកទី៦៨ ទិវាកំណើតកងយោធពល​ខេរភូមិន្ទ នៅ វិមានឯករាជ្យ ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំង​ប្រដាប់អាវុធ ជាច្រើនរូបផងដែរ។

ទិវានេះ គឺជាទិវាប្រវត្តិសាស្រ្ត និងជាថ្ងៃប្រពៃដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប បើទោះបីជាបច្ចុបប្បន្ននេះ ប្រទេសកម្ពុជា​កំពុងរងនូវវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក៏ដោយ, ប៉ុន្តែរបៀបនៃការរស់នៅតាមបែបគន្លងថ្មី តាមការអនុវត្តន៍វិធាន​សុខាភិបាល និងការណែនាំរបស់គណៈកម្មាធិការបុណ្យជាតិ-អន្តរជាតិ សម្រេចរៀបចំពិធីបុណ្យនេះឡើង ដើម្បីរំលឹកគុណ​ណូបការៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះវិញ្ញាណខ័ន្ធព្រះបរមរតនកោដ្ឋ ដែលដឹកនាំទាមទារ​ឯករាជ្យពីអាណា​និគមនិយម​បារាំង និងរំលឹកដល់គុណវីរៈកុលបុត្រ កុលធី កម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរភូមិន្ទគ្រប់ជំនាន់​ដែលឆ្លងកាត់​នូវគ្រប់ដំណាក់កាល​ធំៗជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ រួមមាន ការតស៊ូដណ្តើមឯករាជ្យ ការពុះពារឆ្លងកាត់​ដំណាក់​កាល​នៃសង្រ្គាម និងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ជាមូលដ្ឋានថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ដែលក៏សាង​អ្វីៗគ្រប់បែបយ៉ាង​រហូតដល់បច្ចុប្បន្ន។

Related Post