រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ បង្កើនជីវភាពក្នុងគ្រួសារ និងសហគមន៍

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ​ ​នៅក្នុងសង្កាត់ស្រ​យ៉ូ​​ ​ក៏ដូចជាឃុំសង្កាត់នានានៅទូទាំងខេត្តកំពង់ធំ​ ​សូមខិតខំដាំបន្លែធម្មជាតិ​ ​ដើម្បីកាត់បន្ថយការចំណាយ​ ​បង្កើនជីវភាពក្នុងគ្រួសារ​ ​និងសហគមន៍​ ​

ការលើកទឹកចិត្តនេះ​ ​ត្រូវបានឯកឧត្តម​ ​អភិបាលខេត្ត​ ​ថ្លែងនៅក្នុងឱកាសចុះពិនិត្យ​ ​សកម្មភាពការដាំដុះបន្លែធម្មជាតិ​ ​របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិចំបក់​កំ​រ៉ែ​ ​សង្កាត់ស្រ​យ៉ូ​​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ

ជាមួយគ្នានោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានកោតសរសើរ​ ​ដល់ប្រជាពលរដ្ឋ​ ​ក្រៅពីការងារបង្កបង្កើនផលស្រូវ​ ​បានយកពេលវេលាទំនេរ​ ​ងាកមកដាំដុះបន្លែធម្មជាតិ​ ​ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ​ ​និងអាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិ​ ​ឃុំ​ ​ស្រុក​ ​ថែមទៀត​ ​ព្រោះបន្លែរបស់យើងគ្មានជាតិគីមី​ ​មិនប៉ះពាល់សុខភាព​ ​ជាពិសេសថាអាចកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង

លើសពីនេះទៀត​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ ​ខិតខំដាំបន្លែបែបធម្មជាតិឲ្យបានច្រើន​ ​នៅតាមសហគមន៏​ ​ជាពិសេសបន្លែដែលមិនប្រើជាតិគីមី​ ​ព្រោះថាបន្លែធម្មជាតិ​ ​ធានាសុវត្ថិភាពដល់អ្នកទិញបន្លែ​ ​យកទៅបរិភោគជាប្រចាំ​ ​និងមានតម្លៃសមរម្យ​ ​

Related Post