រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ បើកកិច្ចប្រជុំពិភាក្សាលើសំណើសុំកាត់ឆ្វៀលដី​ពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ ក្នុងខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នារសៀលថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​បើកកិច្ចប្រជុំពិភាក្សាលើសំណើសុំកាត់ឆ្វៀលដីពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ​ ​នៃស្រុកចំនួន​ ​​ ​ក្នុងខេត្តកំពង់ធំ​ ​រួមមាន​ ​ស្រុកបារាយណ៍​ ​ស្រុកសណ្តា​ន់ ​ស្រុកប្រាសាទសំបូរ​ ​ស្រុកកំពង់ស្វាយ​ ​ស្រុកប្រាសាទបល្ល័ង្ក​ ​ស្រុកស្ទោង​ ​និងស្រុក​ន្ទុ​​ ​ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់​​​ក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងឯកឧត្តម​ ​អ៊ុង​ ​សំអាត​ ​រដ្ឋលេខាធិការក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាព​ ​និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប​ ​នៅសាលាប្រជុំសាលាខេត្តកំពង់ធំ

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សានោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​កិច្ចប្រជុំនេះ​ ​គឺផ្តោតទៅលើការពិនិត្យពិភាក្សាករណីសំណើសុំរបស់រដ្ឋបាលខេត្តកំពង់ធំ​ ​ជូនក្រសួងកសិកម្មរុក្ខាប្រមាញ់​ ​និងនេសាទ​ ​ក្នុងការកាត់ឆ្វៀលដីពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ​ ​ឲ្យបានដាច់ស្រលះ​ ​នៅក្នុងខេត្តកំពង់ធំ​ ​ជូនប្រជាពលរដ្ឋដែលបានកំពុងកាន់កាប់​ ​និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ

ឯកឧត្តម​ ​អ៊ុង​ ​សំអាត​ ​លើកឡើងថា​ ​កិច្ចប្រជុំពិភាក្សាថ្ងៃនេះ​ ​ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណារួមគ្នាពិភាក្សាបញ្ហា​ ​និងបង្កើតក្រុមការងារចម្រុះ​ ​ដើម្បីចុះត្រួតពិនិត្យលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់​ ​និងផ្ទៀងផ្ទាត់​ ​លើឯកសារគតិយុត្តិ​ ​ឆ្នាំគោលដែលបានកំណត់​ ​រយៈពេលនៃការកាន់កាប់ដី​ ​និងអាស្រ័យផលជាក់ស្តែងគ្រប់ជ្រុងជ្រោយ​ ​បានជាព័ត៌មាន​ ​ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់​ ​និងនេសាទ​ ​ពិនិត្យ​ ​និងចាត់ការដោះស្រាយបន្តបន្ទាប់ទៀត

Related Post