រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសែន និងជំនន់ទឹកភ្លៀង ដើម្បីរំដោះទឹកក្នុងក្រុង


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នៅថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ​ ​ដឹកនាំសហការីចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសែន​ ​និងជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងសែន​ ​ដើម្បីរៀបចំរំដោះទឹកនៅផ្នែកមួយចំនួនមានការកកស្ទះជនលិច​ ​ក្នុងអំឡុងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង​ ​និងទឹកកខ្វក់ក្នុងក្រុង

ក្នុងឱកាសនោះដែរ​ ​ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​លើកឡើងថា​ ​ស្ថានភាពទឹកនៅពេលបច្ចុប្បន្នសម្រាប់ទឹកស្ទឹងសែន​ ​មាន​ម្ពស់​លើសប្រកាសឲ្យប្រុងប្រយ័ត្ន​ ​ប៉ុន្តែមិនទាន់ឈានដល់កម្រឹតប្រកាសអាសន្ន​ ​ដែលឈានទៅរកការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនោះទេ​ ​ស្ថានភាពទឹកថ្ងៃទី​ ​​ ​ខែកញ្ញា​ ​នៅ​ស្ថា​នី​យ៍​កំពង់ធំ​ ​មាន​ម្ពស់ ​​,​ម៉ែត្រ​ ​ស្រកចុះ​,​ម៉ែត្រ​ ​លើស​ម្ពស់​ប្រកាសឲ្យប្រុងប្រយ័ត្ន​ ​​,​ម៉ែត្រ​, ​នៅ​ស្ថា​នី​យ៍​ស្រុកសណ្តា​ន់​​ម្ពស់​ទឹក​,​ម៉ែត្រ​ ​ត្រឹមម្រឹតប្រកាសឲ្យប្រុងប្រយ័ត្ន​ ​ឯកឧត្តមបន្តថា​ ​ស្ថានភាពទឹកបែបនេះ​ ​គឺជាស្ថានភាពដែលតម្រូវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទឹកស្ទឹងសែន​ ​មានការប្រុងប្រយ័ត្ន​ ​រស់នៅប្រកបដោយអនាម័យ​ ​និងការពារក្មេងពីការលង់ទឹកជាយថាហេតុ​ ​ស្ថានភាពទឹកនៅតាមបណ្តាស្រុក​ ​ក្រុង​ ​ដែលកំពុង​ ​ប្រឈម​ ​គឺមានស្រុកសណ្តា​ន់ ​ស្រុកប្រាសាទសំបូរ​ ​ស្រុកស្ទោង​ ​និងក្រុងស្ទឹងសែន​ ​ទន្ទឹមនោះដែរ​ ​អាជ្ញាធរខេត្ត​ ​រួមជាមួយអាជ្ញាធរក្រុងស្រុក​ ​និងអ្នកពាក់ព័ន្ធបានត្រៀមទីទួលសុវត្ថិភាពចំនួនកន្លែង​ ​គឺស្រុកសណ្តា​ន់ ​កន្លែង​, ​ស្រុកប្រាសាទសំបូរ​ ​កន្លែង​ ​និងស្រុកស្ទោង​ ​កន្លែង​, ​ក្រៅពីនេះស្រុកផ្សេងទៀត​ ​មានទីវត្តអារាម​ ​និងទីទួលសាធារណៈផងដែរ

ឯកឧត្តមបន្ថែមថា​ ​រហូតមកដល់ពេលនេះ​ ​ជំនន់ទឹកស្ទឹងសែន​ ​ធ្វើឲ្យផ្លូវចំនួនពីរខ្សែត្រូវលិច​ ​និងជំនន់ទឹកភ្លៀង​ ​បានធ្វើឲ្យផ្លូវមួយចំនួនក្រុងស្ទឹងសែនលិចរយៈពេលខ្លីពិបាកធ្វើដំណើរ​ ​ស្របពេលដែលប្រព័ន្ធលូកំពុងសាងសង់​ ​ចំពោះផលខូចខាតដំណាំកសិកម្ម​ ​ជាពិសេសដំណាំស្រូវ​ ​ក្នុងឆ្នាំនេះ​ ​ដោយប្រជាពលរដ្ឋ​ ​បង្កបង្កើនផលយឺតជាងឆ្នាំមុនទើបច្រូតកាត់មិនទាន់​ ​ក្នុងនោះដែរ​ ​ក្នុងនាមអាជ្ញាធរ​ ​ដែលមាន​ន្រ្តី​ជំនាញ​ ​ជាសេនាធិការ​ ​បានកំណត់ផលខូចខាតទាំងស្រុង​ ​ប្រមាណជាង​,​ហិកតា​ ​ដែលមានគ្រួសារ​ ​ប្រជាពលរដ្ឋសរុប​ ​ប្រមាណជាងគ្រួសារ​ ​ក្នុងករណីដែលរាជរដ្ឋាភិបាលមានគោលការណ៍ផ្តល់គ្រប់ពូជ​ ​ដើម្បីដាំដុះស្តារឡើងវិញបន្ទាប់ពីទឹកស្រក​ ​ហើយគណកម្មការគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្ត​ ​នឹងបញ្ជូនឈ្មោះ​ ​ប្រជាពលរដ្ឋ​ ​ដើម្បីទទួលបានគ្រប់ពូជ​ ​ទៅការកំណត់របស់រាជរដ្ឋាភិបាល

Related Post