រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរមូលដ្ឋានតាមដាននូវ​ស្ថានភាពទឹកជំនន់ និងចាត់វិធានការជម្លៀសប្រជាពលរដ្ឋនៅ​តំបន់ទឹកលិច មករកទទួលមានសុវត្ថិភាព


(​រដ្ឋបាលខេត្តកំពង់ធំ​): ​នាព្រឹកថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ដឹកនាំក្រុមការងារ​ ​ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកប្រាសាទសំបូរ​ ​ដែលកំពុងមានការលិចខ្លាំងទាំង​ ​ឃុំ​ ​នៃស្រុកប្រាសាទសំបូរ​ ​បង្កមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ​ ​

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន​ ​បន្តតាមដាននូវស្ថានភាពទឹកជំនន់​ ​និងចាត់វិធានការជម្លៀសប្រជាពលរដ្ឋនៅតំបន់ទឹកលិចឲ្យឆាប់រហ័ស​ ​មករទទួលមានសុវត្ថិភាព​ ​ម្យ៉ាងវិញទៀត​ ​លោកអភិបាលក្រុងស្រុក​ ​ត្រូវតាមដានស្ថានភាពភូមិដាច់ស្រយា​ល់​ដែលប្រជាពលរដ្ឋបានរស់នៅដែលទទួលការគំរាមកំហែងពីទឹកជំនន់​ ​ត្រូវពន្យល់​ ​និងអប់រំពួកគាត់​ ​មករទីទួលសុវត្ថិភាព​ ​លើសពីនេះទៀត​ ​ត្រូវធ្វើការផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​មិនត្រូវនាំគ្នាមកលេងទឹកដែលកំពុងហូរខ្លាំងនោះ​ ​ដែលអាចប​ង្ក​ឲ្យមានគ្រោះ​ ​ព្រមទាំងដាក់កម្លាំងប្រចាំការ​ ​និងដាក់បម្រាមមិនឲ្យប្រជាពលរដ្ឋមកលេងទឹកជាដាច់ខាត​ ​ដែលអាចប​ង្ក​ឲ្យមានគ្រោះ​ថា្នក់​ជាយថាហេតុ

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានអំពាវនាវដល់បងប្អូនទាំងអស់ដែលមកបោះទីតាំងលើទីទួលសុវត្ថិភាព​ ​សូមរក្សាសុខភាព​ ​រក្សាអនាម័យ​ ​ហូបចុកស្អាត​ ​ផឹកស្អាត​ ​ត្រូវទុកដាក់កាកសំណល់ឲ្យត្រឹមត្រូវជាដើម

Related Post