រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ណែនាំដល់មន្ទីរពាក់ព័ន្ធ ចាំបាច់ត្រូវ​សហការគ្នាសិក្សាអំពីផលប៉ះពាល់ដំណាំស្រូវប្រជាពលរដ្ឋ ដើម្បីត្រៀម​ពូជស្រូវជូនកសិករបង្ករបង្កើនផល ក្រោយទឹកជំនន់ស្រកទៅវិញ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តមទេសរដ្ឋ​ន្រ្តី ​គន់​ ​គីមអនុប្រធានទី​ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ​បានណែនាំដល់មន្ទីរកសិកម្មខេត្ត​ ​និងមន្ទីរធនធានទឹក​ ​និងឧតុនិយមខេត្ត​ ​ចាំបាច់ត្រូវសហការគ្នាសិក្សា​ឱ្យ​បានម៉ត់ចត់អំពីភូមិសា​ស្រ្ត​នីមួយៗ​ ​ដែលទទួលរងគ្រោះសារជំនន់ទឹកភ្លៀង​ ​ត្រូវសិក្សាអំពីការស្តារ​ ​និងផ្តល់ពូជស្រូវជូនប្រជាកសិករដែលប៉ះពាល់ធ្ងន់ធ្ងរក្រោយទឹកជំនន់បានស្រក​ឱ្យ​ទទួលបានការស្តារមុនគេ​ ​ដើម្បីធានាជីវភាពរបស់បងប្អូនប្រជាកសិករមិន​ឱ្យ​ប៉ះពាល់ធ្ងន់ធ្ងរជាងនេះ

ការថ្លែងយ៉ាងដូច្នេះ​ ​នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធការងារគ្រោះមហន្តរាយនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ​ ​នៅសាលាប្រជុំសាលាខេត្តកំពង់ធំ

ឯកឧត្តម​ ​ទេសរដ្ឋមន្ត្រីលើកឡើងថា​ ​សម្តេច​តេជោ​ដែរប្រសូត្រចេញពីគ្រួសារកសិករ​ ​លោកក្តាប់បាននិងមានការយល់ដឹងស៊ីជំរៅពីការលំបាក​ ​និងតម្រូវការរបស់បងប្អូនប្រជាកសិករ​ ​ដូច្នេះសម្តេចបានដាក់ចេញនូវទិសដៅអាទិភាពបន្ទាន់សម្រាប់ប្រតិបត្តិការត្រៀមផ្តល់ពូជស្រូវ​ ​និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តាជីវភាពឡើងវិញដោយហេតុថា​ វិ​​័​កសិកម្មជា​វិ​​័​ស្នូលមួយទ្រទ្រង់សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជា

ជាក់ស្តែងក្នុងកិច្ចប្រជុំនេះ​ ​អាជ្ញាធរខេត្តកំពង់ធំ​ ​បាន​ឱ្យ​ដឹងថា​ ​ខេត្តកំពង់ធំ​ ​បានរងផលប៉ះពាល់នូវដំណាំស្រូវសរុប​ ​​,​​ ​ហិកតា​ ​ខូចខាត​ ​​,​​ ​ហិកតា​ ​ស្មើនឹង​,​គ្រួសារ

Related Post