រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ក្រើនរំលឹកដល់កងកម្លាំងសមត្ថកិច្ច បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋាន បានល្អប្រសើរ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់​ ​ខិតខំបន្តអនុវត្តគោលយោបាន​ ​ភូមិ​-​ឃុំ​ ​មានសុវត្ថិភាព​ ​ឲ្យមានប្រសិទ្ធភាព​ ​ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ

ការថ្លែងយ៉ាងដូច្នេះ​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ​ ​នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​នៅសាលាប្រជុំសាលាខេត្ត

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំបន្ថែមទៀតថា​ ​កងកម្លាំងមានសមត្ថកិច្ច​ ​រួមជាមួយអាជ្ញាធរមូលដ្ឋាន​ ​ត្រូវបន្តធ្វើការផ្សព្វផ្សាយគោលនយោបាយ​ ​ភូមិ​-​ឃុំ​ ​មានសុវត្ថិភាព​ ​ព្រមទាំងខិតខំធ្វើការទប់ស្កាត់​ ​និងបង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ​ ​ព្រមទាំងចុះពិនិត្យជាក់ស្តែងលើទីតាំងណាដែលមានការសង្ស័យមានលេងល្បែងស៊ីសង​ ​មិនឲ្យកើតមានឡើងនៅក្នុងមូលដ្ឋានទៀតនោះទេ​ ​និងជំរុញការផលិតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស​ ​

លើសពីនេះទៀត​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ ​សូមចូលរួមគោរពច្បាប់ចរាចរណ៍​ ​ជាពិសេស​ ​អ្នកដែលមានគោយន្តសូមមេត្តាបិទចំណាំងផ្លា​ ​ឬក៏ផ្អាកការធ្វើដំណើរពេលយប់​ ​ដើម្បីជៀសវាងបង្កមានគ្រោះថ្នាក់ដល់ខ្លួនឯង​ ​និងអ្នកដ៏ទៃ​ ​​ ​ម្យ៉ាងវិញទៀត​ ​យើងត្រូវធ្វើការអប់រំ​ ​ណែនាំ​ ​និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងសិប្បកម្មកែឆ្នៃរថយន្តខុសបច្ចេកទេស​ ​បើពិនិត្យឃើញថាសិប្បកម្មនោះ​ ​ទ្រុងរថយន្តមានលក្ខណៈខុសបច្ចេកទេស​ ​ត្រូវបិទទាំងស្រុង

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានជំរុញដល់ដល់លោកអភិបាលក្រុង​ ​ស្រុក​ ​ខិតខំជួយពន្លឿនវឌ្ឍនភាពនៃការចុះចាក់វ៉ាក់សាំងការពារជំងឺ​កូ​វីដ​-​​ ​ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ​ ​និងមិនទាន់បានចាក់វ៉ាក់សាំង​ ​ឲ្យបានគ្រប់គ្នា​ ​

Related Post