រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អំណោយចំនួន ២០០គ្រួសារ ជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្រុងស្ទឹងសែន


(​រដ្ឋបាលខេត្តកំពង់ធំ​): ​នារសៀលថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងក្រុមការងារ​ ​បាននាំយកអំណោយរបស់សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ចែកជូនដល់ប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង​ ​នៅក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​

ឯកឧត្តម​ ​ងួន​ ​រតនៈបានថ្លែងថា​ ​អំណោយទាំងនេះ​ ​គឺជាអំណោយរបស់សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​ប្រធានកាកបាទក្រហមកម្ពុជា​ ​សម្រាប់ចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង​ ​ប៉ុន្តែមិនបានធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋគ្រប់គ្នានោះទេ​ ​គឺយើងជ្រើសរើសយកតែប្រជាពលរដ្ឋណាដែលទទួលរងនូវផលប៉ះពាល់ទឹកជំនន់ខ្លាំង​ ​និងមានជីវភាពខ្វះខាតតែប៉ុណ្ណោះ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេជូនចំពោះពុកម៉ែបងប្អូនទាំងអស់​ ​ដែលបានទទួលរងគ្រោះជំនន់ទឹកភ្លៀង​ ​និងកំពុងជួបការលំបាក​ ​ដោយសារទឹកលិចផ្ទះសម្បែង​ ​លិចផ្លូវ​ ​ពិបាកធ្វើដំណើរ​ ​ក៏ដូចជាការប្រមុខរបរប្រចាំថ្ងៃជាដើម


ឯកឧត្តម​ ​ងួន​ ​រតនៈបានជំរុញឲ្យក្រុមការងារចុះជួយសង្កាត់​ ​សហការជាមួយចៅសង្កាត់​ ​បន្តសកម្មភាពចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋទឹកលិច​ ​និងជ្រើសរើសមុខសញ្ញាអ្នកដែលជួបការលំបាកខ្លាំង​ ​ទោះបីមួយគ្រួសារ​ ​​ ​ពីរគ្រួសារ​ ​ត្រូវនាំយកអំណោយចែកជូនពួកគាត់តាមខ្នងផ្ទះបន្តទៀត​ ​ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់​ ​ខ្វះខាតស្បៀងអាជ្ញាធរមិនដឹងនោះទេ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់​ ​ដែលមិនទាន់បានចាក់វ៉ាក់សាំង​ ​ឬក៏ចាក់វ៉ាក់សាំងមិនទាន់គ្រប់ចំនួននៃការកំណត់របស់ប្រមុខរាជរដ្ឋាភិបាល​ ​សូមទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺ​កូ​វីដ១​ ​ទាំងអស់គ្នា​ ​ដើម្បីខ្លួនយើង​ ​និងសង្គមជាតិយើង​ ​និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី​ ​ខែតុលាខាងមុខនេះ​ ​ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស​ ​ដែលអាច​​​រក្សានូវសុខសន្តិភាពបន្តទៅទៀត

សូមបញ្ជាក់ផងដែរថា​ ​ប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ក្នុងមួយគ្រួសារទទួលបាន​ ​អង្ករ​ ​មី​ ​ទឹកត្រី​ ​ទឹកស៊ីអ៊ីវ​ ​ត្រីខ​ ​ទឹកបរិសុទ្ធ​ ​និងអំបិល

Related Post