រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ នាំយកស្បៀងបន្ទាន់របស់សម្ដេចតេជោ ចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១៦០គ្រួសារ នៅស្រុកសណ្ដាន់

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងនិងសហការី​ ​នាំយកស្បៀងបន្ទាន់របស់សម្ដេច​តេជោចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន​ ​គ្រួសារ​ ​នៅឃុំមានជ័យ​ ​និងឃុំ​ ​ស្រុកសណ្ដាន់​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ

នៅក្នុងពិធីនោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​គ្រោះមហន្តរាយជំនន់ទឹកភ្លៀងនៅឆ្នាំនេះ​ ​ទឹកធំជាងឆ្នាំមុន​ ​ដែលបង្កឲ្យមានការលិចផ្ទះសម្បែង​ ​ផលដំណាំ​ ​ខូចខាតហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ពិបាកក្នុងការធ្វើដំណើរ​ ​និងការប្រកបមុខរបរប្រចាំថ្ងៃ​ ​ព្រមទាំងមានភ្លៀងខ្លាំង​ ​លាយឡំជាមួយនឹងខ្យល់កន្ត្រាក់​ ​​ ​ដោយមើលឃើញអំពីទុក្ខលំបាកការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ​ ​សម្តេច​តេជោ​បានផ្ដល់នូវស្បៀងបន្ទាន់​ ​តាមរយៈរដ្ឋបាលខេត្ត​ ​សម្រាប់យកមកចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ

ឯកឧត្តមបន្ថែមទៀតថា​ ​ការចែកអំណោយទាំងនេះ​ ​គឺមិនបានចែកគ្រប់គ្នានោះទេ​ ​ដោយអាជ្ញាធរស្រុក​ ​ស្រុងយកតែអ្នកដែលប៉ះពាល់ខ្លាំង​ ​មានជីវភាពទន់ខ្សោយជាងគេ​ ​ក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់

ទន្ទឹមនិងនោះឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន​ ​ខិតខំចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ​ ​ជាពិសេសនៅកន្លែងណាដែលងាយរងគ្រោះ​ ​ដើម្បីកំណត់មុខសញ្ញា​ ​និងជម្លៀសពួកគាត់ឲ្យមករទីទួលមានសុវត្ថិភាព​ ​

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានណែនាំដល់អាជ្ញាធរស្រុក​ ​ក៏ដូចជាមន្ទីរជំនាញ​ ​ត្រូវសិក្សាអំពីផលប៉ះពាល់ដំណាំស្រូវ​ ​នៅក្នុងភូមិសា​ស្រ្ត​សាម៉ី​ ​ដែលទទួលរងគ្រោះសារជំនន់ទឹកភ្លៀង​ ​ដើម្បីត្រៀមផ្តល់ពូជស្រូវ​ ​និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តាជីវភាពឡើងវិញ​ ​បន្ទាប់ពីទឹកបានស្រកទៅវិញ​ ​

ឯកឧត្តម​ ​ងួន​ ​រតនៈ
ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺ​កូ​វី​ ​សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា​ ​ដើម្បីការពារអាយុជីវិតយើង​ ​ក្រុមគ្រួសារយើង​ ​ក៏ដូចជាសង្គមជាតិទាំងមូល​ ​និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី​ ​ខែតុលាខាងមុខនេះ​ ​ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស​ ​ដែលអាច​​​រក្សានូវសុខសន្តិភាពបន្តទៅទៀត

សូមបញ្ជាក់ផងដែរថា​ ​ប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ក្នុងមួយគ្រួសារទទួលបាន​ ​អង្ករ​ ​មី​ ​ទឹកត្រី​ ​ទឹកស៊ីអ៊ីវ​ ​ត្រីខ​ ​និងទឹកបរិសុទ្ធ​ ​

Related Post