រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ៖ សម្តេចតេជោ ត្រៀមពូជស្រូវ និងពូជបន្លែ ទុកចែកជូនប្រជាពលរដ្ឋបង្កបង្កើនផលបន្ទាប់ពីទឹកស្រកទៅវិញ

(​រដ្ឋបាលខេត្តកំពង់ធំ​) ​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ថ្លែងថា​ ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​បានត្រៀមពូជស្រូវ​ ​និងពូជបន្លែជាច្រើនមុខ​ ​ទុកចែកជូនប្រជាពលរដ្ឋ​ ​ដែលទទួលរងផលប៉ះពាល់ដំណាំស្រូវខូចខាតទាំងស្រុង​ ​សម្រាប់បង្កបង្កើនផលឡើងវិញ​ ​ព្រមទាំងត្រៀមថវិកាមួយចំនួនទៀត​ ​ក្នុងការស្តារហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​បន្ទាប់ពីទឹកស្រកទៅវិញ

ការថ្លែងយ៉ាងដូច្នេះ​ ​នៅក្នុងពិធីចែកអំណោយស្បៀងបន្ទាន់របស់សម្តេច​តេជោជូនដល់ប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​កំពុងជួបការលំបាក​ ​ទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង​ ​និងមានជីវភាពខ្វះខាត​ ​ស្ថិតនៅឃុំព្រៃគុយ​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំបន្តទៀតថា​ ​គ្រោះទឹកជំនន់ឆ្នាំនេះ​ ​ធំជាងឆ្នាំមុន​ ​ដែលបានបង្កឲ្យមានការខូចខាតហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ទាំងផ្លូវលំ​ ​និងផ្លូវកៅស៊ូ​ ​អស់ជាច្រើនគីឡូម៉ែត្រ​ ​ហើយនៅក្នុងស្រុកកំពង់ស្វាយ​ ​ក៏មានការដាច់ស្ពានចំនួនពី​​​កន្លែងផងដែរ​ ​ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃផងដែរ​ ​ក្រៅពីនេះទៀត​ ​ជំនន់ទឹកភ្លៀង​ ​បានលិចផ្ទះសម្បែង​ ​ប៉ះពាល់ទៅដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ​ ​ហើយគ្រួសារមួយចំនួន​ ​ត្រូវជម្លៀសចេញពីផ្ទះរកទីទួលមានសុវត្ថិភាព​ ​ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការប្រកបមុខរបរប្រចាំថ្ងៃ

ដោយមើលឃើញពីទុក្ខលំបាក​ ​និងដោះស្រាយបញ្ហាប្រឈមទាំងនេះ​ ​សម្តេច​តេជោ​បានផ្តល់ស្បៀងបន្ទាន់​ ​តាមរយៈរដ្ឋបាលខេត្ត​ ​សម្រាប់ចែកជូនបងប្អូននាពេលនេះឲ្យបានទាន់ពេលវេលា​ ​និងចំគោលដៅ​ ​ហើយអំណោយ​ទំាំ​នេះ​ ​គឺមិនបានចែកគ្រប់គ្នានោះទេ​ ​ដោយអាជ្ញាធរស្រុក​ ​ស្រង់យកតែអ្នកដែលប៉ះពាល់ខ្លាំង​ ​មានជីវភាពទន់ខ្សោយជាងគេ​ ​ក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់

ក្នុងនាមថ្នាក់ដឹកនាំខេត្ត​ ​និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ​ ​សូមគោរពថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែនប្រធានកាកបាទក្រហមកម្ពុជា​ ​ដែលតែងតែយកចិត្តទុកដាក់ណាស់អំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទី​ន្លែ​ទាំងអស់​ ​ទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ ​គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ​ ​ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់​ ​អត់ឃ្លានដោយមិនមានអាជ្ញាធរបានដឹងនោះទេ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​ត្រូវមានអនាម័យបីប្រការគឺ​(​ហូបស្អាត​ ​ផឹកស្អាត​ ​និងរស់នៅស្អាត​)​​ ​សូមចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺ​កូ​វី​-​​ ​ឲ្យបានគ្រប់គ្នា​ ​នៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់បងប្អូន​ ​ព្រមទាំងទៅពិនិត្យឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​ ​ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស​ ​ដែលអាច​​​រក្សាបាននូវសុខសន្តិភាព​ ​ស្ថេរភាពនយោបាយ​ ​ប្រទេសជាតិមានការរីកចម្រើនបន្តទៅមុខទៀត

សូមបញ្ជាក់ថា​ ​ប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ក្នុងគ្រួសារ​ ​ទទួលបាន​ ​អង្ករ​ ​មី​ ​ត្រីខ​ ​ទឹកត្រី​ ​ទឹកស៊ីអ៊ីវ​ ​និងទឹកសុទ្ធ

Related Post