រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ នាំយកពូជស្រូវស្រាល របស់សម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតដំណាំស្រូវទាំងស្រុង ៦០៦គ្រួសារ នៅស្រុកស្ទោង

(​រដ្ឋបាលខេត្តកំពង់ធំ​): ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងសហការី​ ​នាំយកពូជស្រូវស្រាលមិនប្រកាន់រដូវ​ O​M​ ​​ (​​-​ថ្ងៃ​) ​ចែកជូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតដំណាំស្រូវទាំងស្រុងលើផ្ទៃដីចំនួន​ ​ហិចតា​ ​ស្មើនឹង​ ​គ្រួសារស្មើនឹង​ ​គីឡូក្រាមមកពី​ ​ឃុំ​ ​ក្នុងស្រុកស្ទោង​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី១៥​ ​ខែតុលា​ ​ឆ្នាំ

នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ថ្លែងថា​ ​ការចែកពូជស្រូវស្រាលនៅពេលនេះ​ ​ប្រមុខរាជរដ្ឋាភិបាលបានត្រៀមបម្រុងទុកសម្រាប់ស្តារឡើងវិញ​ ​ផ្ដល់ជូនប្រជាពលរដ្ឋនៅទីតាំងណាដែលមានការខូចខាតដំណាំស្រូវទាំងស្រង់​ ​នៅពេលទឹកស្រក់ទៅវិញ​ ​មានប្រភពទឹកអាចប​ង្ក​បង្កើនផលឡើងវិញ​ ​​ ​ហើយចំពោះទីតាំងណាដែលមានការខូចខាតដំណាំស្រូវ​ ​ប៉ុន្តែមិនមានប្រភពទឹកបង្កបង្កើនផលឡើងវិញ​ ​យើងនឹងធ្វើការចែកជូននូវពូជបន្លែជាច្រើនមុខផងដែរ

នៅក្នុងឱកាសនេះឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ​និងមន្ទីរជំនាញពាក់ព័ន្ធ​ ​បន្តយកចិត្តទុកដាក់អំពីការគ្រប់គ្រងស្ថានភាពទឹកជំនន់​ ​ក៏ដូចជាការគ្រប់គ្រងស្ថានភាពការប៉ះពាល់ដល់ប្រជាពលរដ្ឋ​ ​បន្តចុះពិនិត្យទីតាំងណាដែលមានផលប៉ះពាល់ប្រជាពលរដ្ឋ​ ​ក៏ដូចជាការខូចខាតដំណាំស្រូវទាំងស្រង់​ ​ដើម្បីកំណត់មុខសញ្ញាបន្តចែកជូនពូជស្រូវ​ ​ក៏ដូចជាពូជបន្លែ​ ​បន្ថែមទៀត​ ​សកម្មភាពទាំងនេះ​ ​បានបង្ហាញអំពីកាយវិការមនុស្សធម៌របស់ថ្នាក់ដឹកនាំ​ ​ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាល​:​ទេ​សៈ​

ឯកឧត្តម​ ​ងួន​ ​រតនៈបន្តទៀតថា​ ​គ្រោះទឹកជំនន់នេះ​ ​បានបង្កឲ្យមានការលិចផ្ទះសម្បែង​ ​សាលារៀន​ ​មណ្ឌលសុខភាព​ ​លិចផ្លូវ​ ​ពីបាធ្វើដំណើរ​ ​និងការប្រកបមុខរបររកចំណូលប្រចាំថ្ងៃជាដើម​ ​លើសពីនេះទៀត​ ​ប្រមុខរាជរដ្ឋាភិបាល​ ​បានជំរុញឲ្យក្រុមការងារថ្នាក់ជាតិ​ ​ថ្នាក់ខេត្ត​ ​រួមជាមួយអាជ្ញាធរស្រុក​ ​មន្ទីរជំនាញពាក់ព័ន្ធ​ ​ចុះសិក្សាអំពីទំហំផលប៉ះពាល់លើហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ដើម្បីត្រៀមជួសជុលស្តារឡើងវិញបន្ទាប់ពីទឹកស្រក

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំនិងប្រជាពលរដ្ឋទាំងអស់​ ​សូមគោរពថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​ប្រធានកាកបាទក្រហមកម្ពុជា​ ​ដែលបានផ្ដល់នូវពូជស្រូវស្រាលក្នុងឱកាសនេះ​ ​

ចុងក្រោយ​ ​ឯកឧត្តមអភិបាលខេត្តកំពង់ធំបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត​ ​អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត​ ​និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត​ ​សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី​ ​ខែតុលា​ ​ខាងមុខនេះ​ ​ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស​ ​ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន​ ​រក្សាសន្តិភាព​ ​បន្តទៀត

ឯកឧត្តម​ ​ងួន​ ​រតនៈបានបន្តទៀតថា​ ​កន្លងមកនៅក្នុងកំឡុងពេលនៃការរីករាលដាជំងឺ​កូ​វី​-​​ ​ប្រមុខរាជរដ្ឋាភិបាល​ ​បានផ្ដល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់​ ​ជូនគ្រួសារក្រីក្រ​ ​និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ​កូ​វី​-​​ ​ដើម្បីជួយសម្រួលជីវភាពគ្រួសារក្រីក្រ​ ​ដែលទទួលរងផលប៉ះពាល់នៃជំងឺ​កូ​វី​-​

Related Post