រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ នាំយកពូជស្រូវស្រាលរបស់សម្តេចតេជោជាង ១៣តោន ចែកជូនប្រជាពលរដ្ឋចំនួន ២០៤គ្រួសារ នៅស្រុកស្ទោង


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងសហការី​ ​នាំយកពូជស្រូវស្រាលមិនប្រកាន់រដូវ​ ​របស់សម្ដេច​តេជោចំនួន​ ​​.​គីឡូក្រាម​ ​ចែកជូនប្រជាពលរដ្ឋចំនួន​ ​​ ​គ្រួសារ​ ​មកពី​ ​ឃុំ​ ​ដែលមានផ្ទៃដីទទួលរងផលប៉ះពាល់ខូចខាតទាំងស្រុងដោយសារទឹកជំនន់ចំនួន​ ​ហិចតា​ ​ក្នុងស្រុកស្ទោង​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ថ្លែងថា​ ​មកដល់ពេលនេះ​ ​នៅក្នុងស្រុកស្ទោង​ ​ក្រុមការងារបានចែកជូនពូជស្រូវស្រាលរបស់សម្តេច​តេជោបានចំនួន​ ​លើកហើយ​ ​ដែលការចែកពូជស្រូវស្រាលនេះ​ ​ទៅតាមគោលការណ៍របស់សម្តេច​តេជោ ​ចែកឲ្យចំគោលដៅ​ ​និងតាមទំហំនៃការខូចខាត​ ​

លើសពីនេះទៀតឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានថ្លែងអំណរគុណ​ ​និងកោតសរសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទោងគ្រប់លំដាប់ថ្នាក់​ ​នាពេលកន្លងមក​ ​បានខិតខំយកចិត្តទុកដាក់ណាស់​ ​មួយនឹងការគ្រប់គ្រងស្ថានភាពទឹកជំនន់ក៏ដូចជាការគិតគូរអំពីបញ្ហាជីវភាពប្រជាពលរដ្ឋ​ ​ដែលទទួលរងផលប៉ះពាល់ក្នុងកំឡុងពេលទឹកជំនន់​ ​ដោយបានខិតខំគៀងគរ​ ​និងស្វែងរកជំនួយពីសប្បុរសជននានា​ ​មាន​ ​ជាសម្ភារ​ ​និងថវិកា​ ​សម្រាប់ចែកជូនប្រជាពលរដ្ឋបានជាច្រើនគ្រួសារ​ ​នៅក្នុងស្រុកស្ទោង​ ​ដែលរងផលប៉ះពាល់ទឹកជំនន់​ ​ចូលរួមការចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាល

ឯកឧត្តម​ ​ងួន​ ​រតនៈបន្ថែមទៀតថា​ ​គ្រោះមហន្តរាយទឹកជំនន់នេះ​ ​គឺជាភារកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងការចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា​ ​ទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ ​គឺជាទុក្ខលំបាក់របស់ថ្នាក់ដឹកនាំ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​ដែលគ្រប់អាយុ​ ​សូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺ​កូ​វីដ១​ ​ឲ្យបានគ្រប់គ្នា​ ​ដើម្បីខ្លួន​ ​ក្រុមគ្រួសារយើង​ ​និងសង្គមជាតិយើង​ ​និងប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត​ ​អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត​ ​និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត​ ​សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី​ ​ខែតុលា​ ​ខាងមុខនេះ​ ​ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស​ ​ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន​ ​រក្សាសន្តិភាព​ ​បន្តទៀត

Related Post