រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជិត៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​): ​នៅព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំនេះសម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ​ ​​.​គីឡូក្រាម​ ​និងគ្រឿងឧបភោគបរិភោគ​ ​ជូនដល់ប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​មកពីក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​និង​ ​ភូមិ​ ​ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់​ ​នៅខេត្តកំពង់ធំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានឲ្យដឹងថា​ ​ខេត្តកំពង់ធំ​ ​ដែលជាតំបន់វាលទំនាបកណ្ដាល​ ​ទទួលរងនៅគ្រោះទឹកជំនន់​ ​ធ្វើឲ្យប៉ះពាល់ចំនួន​ ​ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​និង​ ​ភូមិ​ ​ប្រជាពលរដ្ឋចំនួន​ ​​.​គ្រួសារ​ ​ក្នុងនោះ​ ​ជម្លៀស​ ​ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន​,​គ្រួសារ​ ​ប៉ះពាល់ដំណាំស្រូវ​ ​ហិកតា​ ​ខូចខាត​ ​ហិកតា​ ​និងដំណាំរួមផ្សំ​ ​ហិកតា​ ​ខូចខាត​ ​​.​ហិកតា​ ​និងប៉ះពាល់​ ​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ខូចខាត​សា្ថ​ទាំងស្រុងចំនួន​ ​កន្លែង​ ​ផ្លូវជនបទមួយចំនួនទទួលរងការខូចខាត​ ​ប៉ះពាល់សាលារៀន​ ​មណ្ឌលសុខភាព​ ​និងវត្តអារាមមួយចំនួនទៀត

សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​បាននាំយកនូវព្រះរាជ​ណ្តាំ​ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ​ ​និងសម្តេចម៉ែ​ ​ជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ​ ​និងប្រជាពលរដ្ឋទូទាំងប្រទេស​ ​ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ចំពោះពលរដ្ឋកម្ពុជាគ្រប់រូប​ ​ដោយសារថ្ងៃនេះគឺជាខួបព្រះវស្សានៃការយាងគ្រងរាជសម្បត្តិរបស់ព្រះអង្គនោះ​ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​បានថ្វាយព្រះពរដល់ព្រះមហាក្សត្រខ្មែរ​ ​និងបានថ្លែងថាក្នុងរយៈពេលព្រះវស្សានេះ​ ​ព្រះអង្គបានគ្រងរាជសម្បត្តិ​ ​និងនាំមកនូវសុខសន្តិភាព​ ​ជូនប្រជារាស្ត្រខ្មែរទូទាំងនគរ

សម្តេច​តេជោ​នាយករដ្ឋមន្ត្រីក៏បានកោតសរសើរ​ ​និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នា​ ​ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលទឹកជំនន់​ ​សម្តេច​តេជោ​បានមានប្រសាសន៍ថា​ ​មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា​ ​តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច​ ​ជាពិសេសរាល់ពេលដែលពលរដ្ឋមានទុក្ខលំបាក​ ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន​ ​ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ​-​សង្កាត់​ ​ហើយសម្តេចសង្ឃឹមថា​ ​បងប្អូនប្រជាពលរដ្ឋ​ ​នឹងបន្តបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា​ ​ជាបន្តទៀតនៅឆ្នាំខាងមុខ

នៅថ្ងៃនេះ​ ​សម្តេច​តេជោ​បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ​ ​ទាំងអស់ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ​កូ​វី​ ​អោយទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់សម្តេច​តេជោ​នៅតែបន្តអំពាវនាវប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺ​កូ​វី​ ​ខណៈវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងប្រមាណ​ ​លាន​ដូ​ទៀត

ទាក់ទងទៅនឹងរឿងនយោបាយសម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​បានមានប្រសាសន៍ថា​ ​កម្ពុជាបានប្រកាន់យករបបរាជានិយម​ ​ដូច្នេះយើងមិនត្រូវបណ្តែតបណ្តោយ​ឱ្យ​មានការប្រមាថចំពោះព្រះមហាក្សត្រនោះឡើយ​ ​សម្តេច​តេជោ​ក៏បានកោតសរសើរ​ ​និងវាយតម្លៃខ្ពស់​ ​ចំពោះបក្សភ្លើងទៀន​ ​និងបក្សដ៏ទៃទៀត​ ​ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិតក្បត់ជាតិ​ ​សម​ ​​ង្ស៉ី ​ចំពោះការប្រមាថព្រះ​ចេ​ស្តាព្រះមហាក្សត្រកម្ពុជា

Related Post