រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងកម្មវិធីវិនិយោគ​បីឆ្នាំរំកិល (២០២៣-២០២៥)


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​ (​​​-​​) ​ដើម្បីពិនិត្យឡើងវិញនូវភាពត្រឹមត្រូវនៃដំណើរការកម្មវិធីវិនិយោគបីឆ្នាំរំកិល​ ​មុននឹងដាក់ជូនក្រុមប្រឹក្សា​ ​ពិនិត្យ​ ​និងអនុម័ត

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​ការរៀបចំផែនការវិនិយោគបីឆ្នាំរំកិល​ ​ត្រូវដំណើរការស្របតាមការរៀបចំយុទ្ធសាស្ត្រថវិកា​ ​និងមុនការរៀបចំគ្រោងចំណាយថវិកាប្រចាំឆ្នាំ​ ​ដោយត្រូវចាប់ជំហានទី​ ​នៅដើមខែមិនា​ ​ដើម្បីប្រមូលផ្តុំធាតុចូលពីគ្រប់ស្ថាប័ន​ ​អង្គភាព​ ​និងអ្នកពាក់ព័ន្ធក្នុងគោលបំណងស្វែងយល់រួមគ្នាពីសក្តានុពល​ ​ធនធាន​ ​បញ្ហាប្រឈម​ ​តម្រូវការ​ ​និងដំណោះស្រាយនានា​ ​និងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋានមានមូលដ្ឋាន

ឯកឧត្តម​ ​អភិបាលខេត្ត​ ​បន្ថែមទៀតថា​ ​ដោយយោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​នៅពេលក្រុមប្រឹក្សាចូលកាន់ដំណែង​ ​ត្រូវរៀបចំផែនការអភិវឌ្ឍន៍ប្រាំ​ ​ជាឯកសារគោលដ៏មានសារសំខាន់​ ​និងប្រើប្រាស់ជាឯកសារគោលសម្រាប់តម្រង់ទិសក្នុងការដោះស្រាយនូវបញ្ហា​ ​និងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋាន​ ​ដើម្បីរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍​ ​និងក្របខ័ណ្ឌវិនិយោគសម្រាប់អាណត្តិប្រាំឆ្នាំរបស់ក្រុមប្រឹក្សា​ ​ហើយឯកសារនេះត្រូវបានយកទៅប្រើប្រាស់សម្រាប់រៀបចំសកម្មភាព​ ​និងថវិកាប្រចាំឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានស្នើដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព​ ​មន្ត្រីជំនាញ​ ​ត្រូវយកចិត្តទុកដាក់ពិនិត្យពិនិត្យ​ ​និងកែសម្រួលលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឲ្យបានច្បាស់លាស់​ ​និងដោយយកចិត្តទុកដាក់​ ​ដើម្បីប្រជុំឆ្លងក្រុមឆ្លងក្រុមប្រឹក្សាពិនិត្យ​ ​និងអនុម័ត

Related Post