រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងរបាយការណ៍ប្រចាំខែមីនា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត

(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើម្បីរបាយការណ៍ប្រចាំខែមីនា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ក្នុងគោលបំណងស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងសំណូមពរមួយចំនួន នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកយករបៀបវារៈ ចំនួន ៣ នៃកិច្ចប្រជុំ រួមមាន÷

១* ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៤៥ របស់ក្រុមប្រឹក្សាខេត្ត 

២* ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត បញ្ហាប្រឈម ដំណោះស្រាយនិងសំណូមពរមួយចំនួន ដើម្បីពិភាក្សា និងកែមល្អឲ្យបានល្អ មានភាពរីកចម្រើនជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា។

៣* បញ្ហាផ្សេងៗ

ឯកឧត្តម ឈុន ឈន់  បានលើកឡើងនូវរបៀបវារៈនៃកិច្ចប្រជុំនីមួយៗ  ក្នុងអង្គប្រជុំធ្វើយ៉ាងណាកែលម្អ ទម្រង់របាយការណ៍   ឃ្លោងឃ្លា  អក្ខរាវិរុទ្ធពោរពេញដោយអត្ថន័យអោយកាន់តែប្រសើរឡើងសម្រាប់ទុកជាឯកសារគម្រូ ហើយសមាជិកដែល ចូលរួមទាំងអស់ពិនិត្យ និងពិភាក្សរួមគ្នារួចមកដោយអនុម័តយល់ព្រមពីប្រធាន  និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃ យល់ព្រម ។

ជាមួយគ្នានេះផងដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងថា ការជួយកែល្អឯកសារទិន្នន័យមួយចំនួនរបស់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីស្វែងរកដំណោះស្រាយឲ្យសមហេតុផល សម្រាប់ឱ្យក្រុមការងារគាត់វាយតម្លៃបន្តទៀត ព្រមទាំងមានការចុះនៅតាមមូលដ្ឋានប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ សម្រាប់សកម្មភាពជួសជុលផ្លូវនៅក្នុងក្រុងស្ទឹងសែន នៅតែបន្តធ្វើឲ្យបានឆាប់រហ័សព្រមទាំងឲ្យមានគុណភាពជូនបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ មកចូលរួមលេងកម្សាន្តសង្ក្រាន្តកំពង់ធំនៅសួនស្ទឹងសែននាពេលខាងមុខនេះ។ សូមឱ្យសមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ ចុះពិនិត្យតាមដានបន្ថែមទៀត រាល់បញ្ហាប្រឈមមួយចំនួនដែលកើតឡើងនៅក្នុងមូលដ្ឋាន ដើម្បីយកមករកដំណោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័ស។

Related Post