រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងជំរុញការ​អនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពក្នុង​ខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​នារសៀលថ្ងៃទី​ ​​ ​ខែមេសា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញចូលរួមកិច្ចប្រជុំ​ ​ស្តីពីការត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយភូមិ​ ​សង្កាត់មានសុវត្ថិភាព​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​អ៊ុត​ ​សំអន​ ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

លោកឧត្តមសេនីយ៍ទោ​ ​ម៉ែន​ ​លី​ ​ស្នងការនគរបាលខេត្តកំពង់ធំ​ ​បានឡើងធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផលការអនុវត្តគោលនយោបាយភូមិ​ ​សង្កាត់មានសុវត្ថិភាពក្នុងឆ្នាំនិងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តឆ្នាំរបស់ស្នងការដ្ឋាននគរបាលខេត្ត

ឯកឧត្តម​ ​ងួន​ ​រតនៈថ្លែងថា​ ​ការត្រួតពិនិត្យ​ ​និងជំរុញការអនុវត្តគោលនយោបាយភូមិ​ ​ឃុំ​ ​សង្កាត់មានសុវត្ថិភាពនាពេលនេះ​ ​គឺជាផ្នែកមួយនៃការយុទ្ធសា​ស្រ្ត​របស់រាជរដ្ឋាភិបាលក្នុងការកែលម្អគោលយោបាយភូមិ​ ​ឃុំ​ ​សង្កាត់ឲ្យកាន់តែប្រសើរ​ ​ហើយក៏ជាឱកាសអាចឲ្យយើងទាំងអស់គ្នា​ ​ពិនិត្យឡើងវិញនូវចំណុចល្អ​ ​និងចំណុចខ្វះខាត​ ​ដែលត្រូវការកែលម្អដើម្បីបន្តថែរក្សា​ ​សន្តិសុខ​ ​សណ្តាប់ធ្នាប់​ ​នៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរឡើង​ ​
ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្ថែមទៀតថា​ ​សម្រាប់ឆ្នាំ​ ​នេះ​ ​ឃុំ​-​សង្កាត់​ ​ទាំងឃុំ​/​សង្កាត់​ ​ក្នុងខេត្តកំពង់ធំ​ ​ដែលបានអនុវត្ត​ ​គោល​ ​នយោបាយភូមិ​-​ឃុំ​/​សង្កាត់​ ​មាន​ ​សុវត្ថិភាព​ ​សុទ្ធ​ ​តែ​ ​ទទួល​ ​បាន​ ​ចំណាត់​ ​ក្នុងនោះ​ ​ចំណាត់លេខ​ ​មានចំនួន​ ​​ ​ឃុំ​ /​សង្កាត់​ ​និង​ ​ចំណាត់លេខ​ ​​ ​មានចំនួន​ ​​ ​ឃុំ​-​សង្កាត់​ ​និងចំណាត់ថ្នាក់លេខ​ ​មាន​ ​ឃុំ

ឯកឧត្តម​ ​អ៊ុត​ ​សំអនរដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា​ ​ផ្អែកតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេច​ ​អគ្គមហាសេនា​តីតេជោ​ហ៊ុនសែនបានកំណត់យកនូវគោលការណ៍កសាងភូមិឃុំមានសុវត្ថិភាព​ ​ដើម្បីជំរុញនិងលើក​ម្ពស់​ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ​ ​នៅគ្រប់ច្រកល្ហកទូទាំងព្រះរាជាណាចក្រកម្ពុជា​ ​ផ្អែកតាមអនុសាសន៍ដ៏ថ្លៃថ្លានេះ​ ​ក្រសួងមហាផ្ទៃបានកំណត់ដាក់ចេញនូវ​ ​គោលនយោបាយដែលជាគោលដៅ​ទិ​ភាពសំដៅលើក​ម្ពស់​ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសង្គម​ ​ការពារនិងទប់ស្កាត់គ្រោះមន្តរាយព្រមទាំងជំងឺឆ្លងនានា​ ​ឲ្យបានល្អប្រសើរ​ ​នៅគ្រប់​ ​ភូមិឃុំសង្កាត់ទូទាំងប្រទេស

ឯកឧត្តមរដ្ឋលេខាធិការ​ ​បន្តថាក្នុងដំណាក់ការនៃការចាប់ផ្ដើមគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ​បានកំណត់នូវលក្ខណៈសម្បត្តិយ៉ាងរួមមាន​ ​​.​គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ​ ​​.​គ្មានការពិនិត្យចែកចាយនិងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ​ ​​.​គ្មានអំពើអាណាចារ​ ​ជួញដូរស្ត្រីកុមារនិងអំពើហិង្សាក្នុងគ្រួសារ​ ​​.​គ្មានក្មេងទំនើង​ ​​.​គ្មានផ្ការាតត្បាតល្បែងស៊ីសងខុសច្បាប់​ ​ការប្រើប្រាស់អាវុធ​ ​និងបទល្មើសគ្រប់ប្រភេទ

ឯកឧត្តម​ ​អ៊ុត​ ​សំអន​ ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបង្ហាញនូវការកោតសរសើរ​ ​និងវាយតម្លៃខ្ពស់ចំពោះមន្ទីរ​ ​អាជ្ញាធរ​ ​អង្គភាពជំនាញនានាជុំវិញខេត្ត​ ​កងកម្លាំងមានសមត្ថកិច្ច​ ​និងអ្នកពាក់ព័ន្ធនានា​ ​ព្រមទាំង​ ​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានគាំទ្រ​ ​និងចូលរួមអនុវត្តគោលនយោបាយភូមិ​-​ឃុំ​-​សង្កាត់​ ​មានសុវត្ថិភាព​ ​នាពេលកន្លងមក​ ​ដោយសម្រេចបានលទ្ធផលជាច្រើន

Related Post