រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះ​នូវ​ឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គល​ពីទេវតា​ឆ្នាំថ្មី


(​រដ្ឋបាលខេត្តកំពង់ធំ​): ​នារសៀលថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ឈុន​ ​​ន់ប្រធានក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវ​ ​អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត​ ​ចម្រើនព្រះបរិត្ត​ ​ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់​ ​និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំថ្មី​ ​ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត​ ​គឺប្រារព្ធធ្វើឡើង​ ​ដើម្បីបួងសួងសូម​ឱ្យ​ទេវតាឆ្នាំថ្មីប្រោះព្រំ​ ​ប្រសិទ្ធពរជ័យ​ ​សិរីសួស្តី​ ​ជ័យមង្គលមហាប្រសើរ​ ​ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ​កងកម្លាំងប្រដាប់អាវុធទាំងបី​ ​មន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ​ ឱ្យ​មានសេចក្តីសុខ​ ​សេចក្តីចម្រើន​ ​ប្រាជ្ញាឈ្លាសវៃ​ ​ដើម្បីបន្តបំពេញតួនាទី​ ​ភារកិច្ចជូនស្ថាប័ន​ ឱ្យ​ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត

ក្នុងពេលវេលានោះដែរ​ ​ថ្នាក់ដឹកនាំខេត្តកំពង់ធំក៏បានសំណេះសំណាលជាមួយមន្ត្រីរាជការ​ ​ព្រមទាំងបានផ្ដល់នូវថវិកាលើកទឹកចិត្តជូនដល់មន្ត្រីរាជការទាំងអស់នៅក្នុងរចនា​ម្ព័ន្ធ​សាលាខេត្តកំពង់ធំផងដែរ​ ​

ក្នុងនាមក្រុមប្រឹក្សាខេត្ត​ ​ឯកឧត្តមអភិបាលខេត្ត​ ​ឯកឧត្តម​ ​សូមថ្លែងអំណរគុណ​ ​ដល់ថ្នាក់ដឹកនាំខេត្ត​ ​និងមន្ត្រីទាំងអស់​ ​ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ​ ​ដែលបាន​ ​ខិតខំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីយកចិត្តទុកដាក់​ ​ធ្វើឲ្យរដ្ឋបាលខេត្ត​ ​និងខេត្តទាំងមូលទទួលបាននូវលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរ​ ​

Related Post