រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា នៃការត្រៀមរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល


(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា​ ​នៃការត្រៀមរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​ ​ប្រព្រឹត្តទៅនៅថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​ខាងមុខនេះ​ ​ដែលមានទីតាំងនៅស្តាថ្មី​ ​ស្ថិតនៅភូមិរូង​ ​ឃុំត្រពាំងឬស្សី​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​ដោយមានការអញ្ជើញចូលរួមពី​ ​អភិបាលរងខេត្ត​ ​ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត​ ​កងកម្លាំងទាំងបី​ ​អភិបាលក្រុងស្រុកទាំង​ ​នៅរសៀលថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែងថា​ ​ការរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅពេលនេះ​ ​មានការរៀបចំស្តង់តាំង​ពិ​ពណ៌​ ​សមិទ្ធិផលនានា​ ​ហើយស្តង់តាំងនេះ​ ​បន្ទាប់ពីចាប់ពិធីត្រូវរក្សាទុកមួយយប់​ ​និងកម្មវិធីលេង​ម្សាន្ត​ទាំងយប់ទាំងថ្ងៃសម្រាប់ទុកឲ្យប្រជាពលរដ្ឋទូទៅបានឃើញ​ ​និងស្វែងយល់ទាំងអស់គ្នា​ ​ជាមួយគ្នានោះដែរ​ ​ក្រុមការងារបានបង្ហាញនូវផ្ទាំងរូបភាព​ ​ដើម្បីពិភាក្សាពីផែនការលម្អិត​ ​ត្រៀមរៀបចំកែលម្អសោ័ណ្ឌ​ភាពក្នុងបរិវេណពិធី​ ​និងជុំវិញពិធី​ ​ត្រៀមរៀបចំប័ណ្ណចូលរួម​ ​និងផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់​ ឱ្យ​មានសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋទាំងមូល

ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀតថា​ ​ដើម្បី​ឱ្យ​ដំណើរការព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានប្រសិទ្ធភាព​ ​និងប្រកបដោយរលូន​ ​ថ្នាក់ដឹកនាំខេត្ត​ ​និងរៀបចំប្រជុំបន្តទៀតនៅថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ឱ្យ​ប្រធានមន្ទីរជុំវិញខេត្ត​ ​ត្រូវតែមានរបាយការណ៍មួយពិតប្រាកដ​ ​និងជាក់លាក់​ ​ដើម្បីរៀបចំទីតាំងដាក់តាំងពិព័រណ៍ឲ្យមានភាពស្រស់ស្អាត​ ក្ន​ការទាក់ទាញភ្ញៀវជាតិ​ ​ភ្ញៀវអន្តរជាតិមកទស្សនា​ ​និង​ម្សាន្តឱ្យ​បានច្រើនកុះករ​ ​លើសពីនេះទៀតខេត្តកំពង់ធំ​ ​ក៏មានការ​ ​ដង្ហែព្រះអគ្គីកីឡា​ ​ឆ្លងកាត់ខេត្តកំពង់ធំ​ ​ដូច្នេះយើងត្រូវរៀបចំវេទិកា​ ​និងពិធីស្វាគមន៍ដល់ភ្ញៀវទាំងអស់ដែលអញ្ជើញមកដល់ខេត្តកំពង់ធំ​ ​តាមផ្លូវជាតិលេខ​ ​ពីស្រុកស្ទោង​ ​រហូតដល់ស្រុកទាំងគោក​ ឱ្យ​ប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមឲ្យបានច្រើន​ ​ពិសេសកីឡាករគ្រប់ប្រភេទ​ ​តារាចម្រៀង​ សិល្បៈ​ចូលរួមលើកទឹកចិត្ត​ ​មានភាពក្លាហានដើម្បីឲ្យប្រទេសកម្ពុជាមានភាពចម្រើន

Related Post