រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងវឌ្ឍនភាពនៃការរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នាពេលខាងមុខនេះ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​​ ​ខែមេសា​ ​ឆ្នាំ​ ​ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ​ ​និងវឌ្ឍនភាពនៃការរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​ ​ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​ស្ថិតនៅភូមិរូង​ ​ឃុំត្រពាំងឫស្សី​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ

ឯកឧត្តម​ ​ងួន​ ​រតនៈបន្ថែមទៀតថា​ ​ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​ ​គឺមានរយៈពេលសល់តែ​ ​ថ្ងៃទៀតប៉ុណ្ណោះ​ ​ហើយកន្លងទៅ​ ​យើងបានចូលរួមធ្វើសកម្មភាពរៀបចំព្រះរាជពិធីបុណ្យនេះយ៉ាងយកចិត្តទុកដាក់​ ​ចំពោះការងារដែលនៅសេសសល់​ ​យើងនាំគ្នាធ្វើបង្ហើយ​ ​និងទទួលផែនការថ្មីបន្តទៀត​ ​ដើម្បីបំពេញផែនការរបស់យើង​ ​ទាំងកិច្ចសហការ​ ​ទាំងកិច្ចការដែលយើងត្រូវធ្វើបន្តទៀត​ ​ធ្វើយ៉ាងណាឲ្យដំណើររៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះ​ង្គល់ ​ប្រព្រឹត្តទៅដោយរលូន​ ​និងទទួលបានជោគជ័យ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀតថា​ ​ខេត្តកំពង់ធំ​ ​ក្រៅពីព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​ ​យើងនឹងធ្វើពិធីទទួលព្រះអគ្គិជ័យកីឡា​ ​ដែលនឹងត្រូវមកដល់ខេត្តកំពង់ធំនៅថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​ខាងមុខនេះ​ ​ដែលត្រូវឲ្យអាជ្ញាធរដែនដី​ ​ត្រៀមរៀបចំតាមផែនការឲ្យច្បាស់លាស់​ ​និងត្រៀមបងប្អូនប្រជាពលរដ្ឋឈរអមតាមដងផ្លូវ​ ​ព្រមទាំងមានកាន់ទង់ជាតិសម្រាប់ក្រវីឲ្យបានគ្រប់គ្នា​ ​ដើម្បីអបអរសាទរក្នុងពិធីដង្ហែព្រះអគ្គីជ័យកីឡានេះ​ ​ឲ្យបានអធឹកអធម​ ​

Related Post