រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់​នៅស្រុកបារាយណ៍ ដើម្បីលើកកម្ពស់គណនេយ្យ តម្លាភាព និងការ​ឆ្លើយ​តបរបស់ក្រុមប្រឹក្សាខេត្ត ជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន​


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ក្រុមប្រឹក្សាខេត្តកំពង់ធំ​ ​បើកវេទិកាផ្សព្វផ្សាយ​ ​និងពិគ្រោះយោបល់នៅស្រុកបារាយណ៍​ ​ដើម្បីលើក​ម្ពស់​គណនេយ្យ​ ​តម្លាភាព​ ​និងការឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្ត​ ​ជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន​ ​ក្នុងដំណើរការ​ ​អភិបាលកិច្ច​ ​និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន​ ​ក្នុងន័យដើម្បីធានាថា​ ​

​* ​រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានពិនិត្យ​ ​និងដោះស្រាយ​ ​និងឆ្លើយតប​ (​បានមិនបាន​)

​* ​គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានបានចូលរួមក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ

នៅក្នុងអង្គពិធីនេះ​ ​ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តពង់ធំ​ ​និងលោកជំទាវ​ ​សុខ​ ​ចន្ទធូសមាជិកក្រុមប្រឹក្សាខេត្ត​ ​ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញជុំវិញខេត្ត​ ​ថ្នាក់ដឹកនាំស្រុក​ ​កងកម្លាំងប្រដាប់អាវុធទាំងបី​ ​លោកមេឃុំ​ ​លោកមេភូមិ​ ​អង្គការសង្គមស៊ីវិល​ ​ជាច្រើនរូប​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ​ ​នៅសាលាស្រុកបារាយណ៍​ ​

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាថ្ងៃនេះគឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកជាមួយរដ្ឋបាលខេត្តរដ្ឋបាលក្រុង​ ​ស្រុក​ ​រដ្ឋបាលឃុំសង្កាត់តំណាងសង្គមស៊ីវិល​ ​និង​វិ​ឯកជនដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍​ ​និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តកំពង់ធំប្រកបដោយចីរភាព​ ​និងប្រសិទ្ធភាព​ ​និងលើកឡើងនូវមតិយោបល់សំណើសំណូមពរ​ ​និងអនុសាសន៍នានាសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាននៃខេត្តកំពង់ធំនេះឲ្យបានផុលផុស​ ​ព្រោះយើងទាំងអស់គ្នាចង់បាននូវការផ្តល់សេវាសាធារណៈពីរដ្ឋបាលខេត្តរដ្ឋបាលក្រុង​ ​រដ្ឋបាលស្រុក​ ​និងរដ្ឋបាលឃុំសង្កាត់​ ​ឲ្យបានកាន់តែល្អប្រសើរឡើង

សូមបញ្ជាក់ផងដែរថា​ ​វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាថ្ងៃនេះ​ ​មានចំនួន​ ​ស្រុក​ ​ក្នុងនោះរួមមាន​ ​ស្រុកបារាយណ៍​ ​ស្រុកតាំងគោក​ ​និងស្រុកស្ទោង​ ​​ ​ហើយស្រុកនីមួយៗទទួលបានសំណួរជាច្រើនដូចជា
​* ​ស្រុកបារាយណ៍​ ​សរុបមាន​ ​សំណួរ​ ​ក្នុងនោះ​ ​មានសំណូមពរចំនួន​ ​​ ​មានសំណួរចំនួន​ ​​ ​និងសំណួរផ្ទាល់មាត់ចំនួន​ ​
​* ​ស្រុកស្ទោង​ ​សរុបមាន​ ​សំណួរ​ ​ក្នុងនោះ​ ​មានសំណូមពរចំនួន​ ​​ ​មានសំណួរចំនួន​ ​​ ​
​* ​ស្រុកតាំងគោក​ ​មានចំនួន​ ​សំណួរ​។

Related Post