រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជម្រុញមន្ត្រីជំនាញ ខិតខំបន្តដោះស្រាយ​បញ្ហា​​ប្រឈម និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដែលបានលើកឡើងនៅក្នុងកម្មវិធីវេទិការផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បាន​ម្រុ​អោយមន្ត្រីជំនាញ​ ​សហការជាមួយអាជ្ញាធរមូលដ្ឋានខិតខំបន្តដោះស្រាយបញ្ហាប្រឈម​ ​និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ​ ​ដែលបាននឹងកំពុងជួបប្រទះនៅតាមមូលដ្ឋាន​ ​ជាពិសេស​ ​សំណួរ​ ​និងសំណូមពរដែលបានលើកឡើងនៅក្នុងកម្មវិធីវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​ ​ដែលយើងមិនទាន់បានឆ្លើយបំភ្លឺអស់​ ​ក៏ដូចជាមិនទាន់បានដោះស្រាយចប់នៅឡើយ​ ​ហើយចំពោះបញ្ហា​ ​និងសំណូមពរខ្លះ​ ​យើងត្រូវត្រួតពិនិត្យទៅលើលទ្ធភាពរបស់អាជ្ញាធរខេត្តផងដែរ​ ​ម្យ៉ាងវិញទៀត​ ​ក្នុងនាមអាជ្ញាធរដែនដី​ ​ត្រូវចុះមើលអោយដល់មូលដ្ឋានរបស់ខ្លួន​ ​ក្នុងការដោះស្រាយបញ្ហាទំនាស់​ ​ក៏ដូចជាការបង្ការទប់ស្កាត់​ ​ការរំលោភយកចំណីផ្លូវ​ ​ប្រឡាយ​ ​លូ​ ​អាង​ស្តុ​ទឹក​ ​ដើម្បីរក្សាសណ្តាប់ធ្នាប់សារ​ណៈ​ឲ្យបានល្អ

ប្រសាសន៍ដ៏មានអត្ថន័យនេះ​ ​លើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី​ ​របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ​ ​អាណត្តិទី​ ​ក្រោមអធិបតីភាពឯកឧត្តម​ ​ឈុន​ ​​ន់ប្រធានក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម​ ​លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ ​អភិបាលរងខេត្ត​ ​នាយក​ ​នាយករងរដ្ឋបាលសាលាខេត្ត​ ​អភិបាលក្រុង​ ​ស្រុក​ ​កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ ​មន្ទីរអង្គភាពជុំវិញខេត្ត​ ​នាយកទីចាត់ការ​ ​អង្គភាពចំណុះ​ ​សាលាខេត្ត​ ​និង​ន្រ្តី​ពាក់ព័ន្ធ​ ​នាព្រឹកថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ​ ​នៅសាលប្រជុំសាលាខេត្ត

សូមបញ្ជាក់ផងដែរថា​ ​នៅក្នុងកិច្ចប្រជុំនេះដែរ​ ​មានរបៀបវារៈសំខាន់​ ​ចំនួន​ ​​ ​គឺ
​- ​ពិនិត្យ​ ​និងអនុម័ត​ ​កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី​ ​​ ​របស់ក្រុមប្រឹក្សាខេត្ត
​- ​ពិនិត្យ​ ​និងអនុម័ត​ ​របាយការណ៍​ ​ស្តីពី​ ​វេទិកាផ្សព្វផ្សាយ​ ​និងពិគ្រោះយោបល់របស់​ ​ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី​ ​ឆ្នាំ
​- ​ពិនិត្យ​ ​និងអនុម័ត​ ​របាយការណ៍ប្រចាំខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​របស់រដ្ឋបាលខេត្ត
​- ​បញ្ហាផ្សេងៗ

Related Post