រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ នាំយកសម្ភារសិក្សា ចែកជូនសិស្សានុសិស្ស ចំនួន ៥២៤នាក់ ដើម្បីលើកស្ទួយវិស័យអប់រំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាំយកសម្ភារសិក្សាចែកជូនសិក្សា​នុ​សិស្សចំនួន​ ​នាក់​ ​នៅសាលាបឋមសិក្សាកំពង់ធំ​ ​និងអនុវិទ្យាល័យកំពង់រទេះ​ ​ស្ថិតនៅក្នុងភូមិកំពង់ធំ​ ​សង្កាត់កំពង់រទេះ​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ

នៅក្នុងឱកាសនោះ​ ​ឯកឧត្ដម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​កុមារ​ ​គឺជាធនធានមនុស្សសំខាន់​ ​ហើយក៏ជាទំពាស្នងឫស្សីដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលនាគ​ត់ ​ហេតុនេះយើងត្រូវតែផ្តល់កិច្ចការពារ​ ​និងអភិវឌ្ឍកុមារអោយបានល្អប្រសើរ

ជាមួយនេះផងដែរ​ ​ឯកឧត្ដម​ ​ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់​ ​លោកនាយក​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​ដែលបានខិតខំយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត​ ​ក្នុងការបង្ហាត់បង្រៀន​ ​សិក្សា​នុ​សិស្សរហូតទទួលបានលទ្ធផល​ ​គួរឲ្យមានមោទនភាពគ្រប់គ្នា​ ​ក៏ដូចជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់​​​ក្រសួងអប់រំយុវជន​ ​និងកីឡា​ ​ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល​ ​ក្រោមការ​​​ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា

លើសពីនេះ​ ​ឯកឧត្ដម​ ​អភិបាលខេត្តកំពង់ធំ​ ​បាន​ម្រុ​ដល់អាជ្ញាធរមូលដ្ឋាន​ ​ចុះត្រួតពិនិត្យប្រព័ន្ធលូបង្ហូរក្នុងសាលា​ ​ដើម្បីរំដោះទឹកភ្លៀងជានៅក្នុងរដូវវស្សានៅឆ្នាំក្រោយ​ ​ដើម្បីមានភាពងាយស្រួលដល់​ ​សិស្សានុសិស្ស​ ​និងលោកគ្រូ​ ​អ្នកគ្រូផងដែរ

គួរបញ្ជាក់ផងដែរថា​ ​សិស្សានុសិស្សដែលទទួលបាន​ម្ភារៈ​សរុប​ ​នាក់​ ​ស្រីនាក់​ ​ក្នុងនោះមាន​ ​សិស្សានុសិស្ស​ ​បឋមសិក្សា​ ​នាក់​ ​សិស្សស្រី​ ​នាក់​ ​និងសិស្សានុសិស្ស​ ​អនុវិទ្យាល័យ​ ​នាក់​ ​សិស្សស្រី​ ​នាក់​ ​​ម្ភារៈ​សិក្សារួមមាន​ – ​សៀវភៅ​ ​​ ​ក្បាល​, – ​ប៊ិច​ ​ដើម​ ​និងទឹកប្រាក់ឧបត្ថម្ភ​ ​​,​​,​​៛​

Related Post