រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាល និងដោះស្រាយប្រព័ន្ឋប្រឡាយទឹកនៅសហគមន៍មុំបី ដើម្បីយកទឹកស្រោចស្រពស្រូវប្រាំង នៅស្រុកតាំងគោក


(​រដ្ឋបាល​ខេត្ក​កំពង់ធំ​)÷ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត​ ​ថោ​ ​ខុន​ ​ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ ​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ​ ​និងសហការី​ ​អញ្ជើញចូលរួម​ក្ន​កម្មវិធីជួបសំណេះសំណាល​ ​និងដោះស្រាយបញ្ហាប្រ័ន្ឋ​ប្រឡាយទឹកនៅសហគមន៍មុំបី​ ​ដើម្បីយកទឹកទៅប្រើប្រាស់សម្រាប់ស្រូវប្រាំង​ ​ប្រមាណជាង​ ​​ ​ស្ថិតនៅទួលតាមុំ​ ​នៃភូមិគោកត្របែក​ ​ឃុំស្រឡៅ​ ​ស្រុកតាំងគោក​ ​ខេត្តកំពង់ធំ​ ​នៅព្រឹកថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែងថា​ ​ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋបានសំណូមពរសុំប្រឡាយទឹកមួយ​ខែ្ស​នៅតំបន់អាងទឹកមុំបី​ ​ដើម្បីយកទឹកទៅស្រោចស្រពដល់ស្រូវប្រាំងជាច្រើនហិចតា​ ​ដែលកំពុងតែរងការខូចខាត​ ​ក្នុងការជួយ​ង្រ្គោះ​ស្រូវប្រាំង​ឱ្យ​បានទាន់ពេលវេលា​ ​ជូនដល់ពួកគាត់​ ​ហើយពេលនេះប្រជាពលរដ្ឋដែលបាននៅក្នុងតំបន់នេះទទួលបានសុវត្ថិភាពនៅក្នុងការបង្កបង្កើតផល​ ​មិនមានការភ័យខ្លាច​ ​នឹងហាមឃាត់នោះទេ​ ​បងប្អូនអាចប​ង្ក​បង្កើនផលដោយសុវត្ថិភាព​ ​

ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានបន្តទៀតថា​ ​រាជរដ្ឋាភិបាលកម្ពុជា​ ​បានបង្កើតភូមិ​ដ្ឋា​ហើយ​ ​ត្រូវមានសាលារៀន​ ​វត្តអារាម​ ​អគ្គិសនី​ ​ទឹកស្អាត​ ​ប្រ​័ន្ឋ​ធារាសា​ស្រ្ត ​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ព្រមទាំងបានកាត់ឆ្វៀលដីតំបន់បី​ ​ជូនប្រជាពលរដ្ឋទៅតាមការស្នើសុំផងដែរ​ ​ហើយការបង្កើតសហគមន៍​ ​ជាកម្លាំងមូលដ្ឋានច្បាស់លាស់​ ​និងការដោះស្រាយប្រឡាយទឹក​ឱ្យ​បានប្រើប្រាស់ទឹកតាមតម្រូវការ​ ​ដើម្បី​ឱ្យ​ទឹកហូរចូលស្រែបានគ្រប់គ្នា​ ​នឹងទទួលបានទិន្នផលខ្ពស់​ ​

ជាចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់​ ​ត្រូវចេះសហការ​ ​យោគយល់គ្នាទៅវិញទៅមក​ ​ចូលរួមថែរក្សាហេ​ដ្ឋា​រចនា​ម្ព័ន្ឋ​ដែលមាននៅក្នុងមូលដ្ឋាន​ឱ្យ​បានល្អប្រសើរ​ ​ប្រសិនបើមានបញ្ហាអ្វីមួយនៅក្នុងមូលដ្ឋាន​ ​សូមរាយការណ៍មករដ្ឋបាលស្រុកតាំងគោក​ ​ដើម្បីចុះមកជួយ​ឱ្យ​បានទាន់ពេលវេលា​ ​ពិភាក្សារកដំណោះស្រាយ​ឱ្យ​មានការរីកចម្រើននៅក្នុងសហគមន៍

គួរបញ្ជាក់ផងដែរថា​ ​ប្រជាពលរដ្ឋដែលបានសំណើសុំប្រឡាយទឹកមួយខ្សែប្រវែង​.​ម៉ែត្រ​ ​និងទទឹងម៉ែត្រដើម្បីយកទឹកមកប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួនគ្រួសារ​​​ដែលកំពុងតែធ្វើស្រូវប្រាំង

Related Post