រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកគ្រប់ថ្នាក់ដឹកនាំស្ថានប័នពង្រឹង​សាមគ្គីភាព ពង្រឹងសុខភាពស្ថាប័ន បម្រើប្រជាពលរដ្ឋឲ្យបានល្អ​ប្រសើរ​


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់​ ​ពង្រឹងស្ថាប័នគ្រប់អង្គភាព​ ​ពង្រឹងសាមគ្គីភាព​ ​ឯកភាពផ្ទៃ​ក្មុ​​ ​ពង្រឹងកិច្ចសហការ​ ​បង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណៈ​ ​ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស​ ​និងគោរពវិន័យការងារឲ្យបានល្អ

ប្រសាសន៍ដ៏មានអត្ថន័យនេះ​ ​លើកឡើងនៅព្រឹកថ្ងៃទីពីរនៃសន្និបាតខេត្ត​ ​ក្នុងបទបង្ហាញលទ្ធផលដែលបានមកពីក្រុមពិភាក្សាយ៉ាងផុលផុសកាលពីរសៀលម្សិលមិញលើប្រធានបទសំខាន់ចំនួន​ ​ប្រធានបទ​ ​នាព្រឹកថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ​ ​នៅសាលាប្រជុំសាលាខេត្តកំពង់ធំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្ថែមទៀតថា​ ​បញ្ហាសុខភាពស្ថាប័ន​ ​បណ្តាលមកពីការខ្វះសាមគ្គីភាពរវាងថ្នាក់ដឹកនាំ​ ​និងថ្នាក់ដឹកនាំ​ ​គណៈអភិបាល​ ​និងក្រុមប្រឹក្សា​ ​ប្រធាន​ ​និងអនុប្រធាន​ ​មន្ត្រី​ ​និងមន្ត្រី​ ​ការមិនគោរពវិន័យការងារ​ ​​ ​ឯកឧត្តម​ ​បន្ថែមទៀតថា​ ​ថ្នាក់ដឹកនាំអង្គភាព​ ​ត្រូវរៀបចំប្រព័ន្ធការងារបែងចែកភារៈកិច្ចឲ្យច្បាស់លាស់​ ​និងមានប្រព័ន្ធទទួលខុសត្រូវ​ ​យើងត្រូវចេះប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ឲ្យអស់លទ្ធភាព​ ​ព្រមទាំងមានការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំ​បំ​ពេញការងារ​ ​បើកវគ្គបណ្ដុះបណ្ដាលមន្ត្រី​ ​ឲ្យមានចំណេះ​ ​ជំនាញច្បាស់លាស់​ ​ដើម្បីប្រសិទ្ធិភាពការងាររបស់អង្គភាព

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់​ ​សូមចូលរួមបង្ក្រាបបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន​ ​ជាពិសេសបញ្ហាភូមិឃុំមានសុវត្ថិភាព​ ​និងការកាប់រុករានដីតំបន់បីនៅតែមានការកាប់ទន្ទ្រានជាបន្តបន្ទាប់​ ​ហើយសម្រាប់សិក្ខាសាលាមួយថ្ងៃកន្លះនេះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​លើកឡើងថា​ ​ក្នុងនាមយើងជារដ្ឋបាលថ្នាក់ក្រោមជាតិ​ ​ខិតខំបំពេញចំណុចខ្វះខាតដែលយើងបានជួបប្រទះ​ ​ការពង្រឹងស្ថាប័ន​ ​គ្រប់អង្គភាព​ ​រដ្ឋបាលខេត្ត​ ​រដ្ឋបាលស្រុក​ ​ក្រុង​ ​មន្ទីរអង្គភាពផ្សេងៗ​ ​

សូមបញ្ជាក់ផងដែរថា​ ​នៅព្រឹកថ្ងៃទីពីរនៃសន្និបាតខេត្ត​ ​បានធ្វើបទបង្ហាញលទ្ធផលដែលបានមកពីក្រុមពិភាក្សាយ៉ាងផុលផុសកាលពីរសៀលម្សិលមិញលើប្រធានបទសំខាន់ចំនួន​ ​ប្រធានបទ​ ​រួមមានប្រធានបទទី​ ​ការ​ង្រ្កា​បទល្មើសគ្រឿងញៀន​ ​ប្រធានបទទី​ ​ការ​ង្រ្កា​បទល្មើសចោរកម្មប្រធានបទទី​ ​ការ​ង្រ្កា​បទល្មើសព្រៃឈើ​ ​ប្រធានបទទី​ ​ការ​ង្រ្កា​បទល្មើសនេសាទ​ ​ប្រធានបទទី​ ​ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ​ ​ប្រធានបទទី​ ​ការដោះស្រាយទំនាស់ដីធ្លីក្នុងប្រព័ន្ធតុលាការ​ ​ប្រធានបទទី​ ​ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ​ ​និងប្រធានបទទី​ ​ការផ្តល់សេវាតាមរយៈមន្ទីរ​ ​អង្គភាពជំនាញ​  ​ក្នុងគោលដៅបម្រើប្រជាជនអោយបានកាន់តែល្អថែមទៀតនិងទប់ស្កាត់បទល្មើសផ្សេងៗអោយកាន់តែមានប្រសិទ្ធភាព​ ​

Related Post