រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន អញ្ជើញបិទសន្និបាតរដ្ឋបាល​ខេត្តកំពង់ធំ និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ថោ​ ​ខុន​ ​ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ​ ​បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ​ ​និងលើកទិសដៅការងារឆ្នាំ​ ​របស់រដ្ឋបាលខេត្តកំពង់ធំ​ ​និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ​ ​ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ​, ​ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត​, ​ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត​, ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រីជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​, ​សមាជិកក្រុមប្រឹក្សាខេត្ត​, ​អភិបាលរងខេត្ត​, ​រដ្ឋបាលស្រុក​ ​ក្រុង​ ​ឃុំសង្កាត់​ ​និងមន្ទីរអង្គភាពជុំវិញខេត្ត​ ​សរុបប្រមាណ​ ​នាក់

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​លើកឡើងថា​ ​អង្គសន្និបាតរយៈពេលថ្ងៃ​ ​បានដំណើរការទៅយ៉ាងរលូន​ ​ដោយមានការធ្វើបទអន្តរាគមន៍​ ​និងការបែងចែកជាក្រុមពិភាក្សាលើប្រធានបទសំខាន់រួមមាន​ ​​-​ការ​ង្រ្កា​បទល្មើសគ្រឿងញៀន​ ​បទល្មើសចោរកម្ម​ ​បទល្មើសព្រៃឈើ​ ​បទល្មើសនេសាទ​ ​​-​ការដោះស្រាយទំនាស់ដីធ្លីក្នុងប្រព័ន្ធតុលាការ​ ​​-​ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ​ ​​-​ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ​ ​​-​ការផ្តល់សេវាតាមរយៈមន្ទីរអង្គភាពជំនាញ​ ​រាល់បទអន្តរាគមន៍​ ​ក៏ដូចជាកិច្ចពិភាក្សា​ ​បានផ្តោតសំខាន់ទៅលើលទ្ធផលការងារ​ ​លើបញ្ហាប្រឈម​ ​ដំណោះស្រាយ​ ​និងសំណូមពរជាគន្លឹះ​ ​ដើម្បីធានាប្រសិទ្ធិភាពក្នុងការគ្រប់គ្រង​ ​ដឹកនាំ​ ​និងអនុវត្តបន្តរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ​ ​ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា​ ​រដ្ឋបាលខេត្តនឹងបន្តការខិតខំប្រឹងប្រែង​ ​ពង្រឹង​វិ​ន័យ​ ​សីលធម៌​ ​អភិវឌ្ឍន៍សមត្ថភាពជំនាញ​ ​ពង្រឹងរចនា​ម្ព័ន្ធ​ដឹកនាំ​ ​និងប្រមូលផ្តុំ​ស្សនៈ​បញ្ញាញាណ​ ​ដើម្បីពិនិត្យ​ ​និងដោះស្រាយនូវរាល់បញ្ហាប្រឈម​ ​ក្តីកង្វល់​ ​និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋមូលដ្ឋាន​ ​សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច​ ​សង្គម​ ​សុខុមាលភាព​ ​និងវិបុលសុខជូនប្រជាជនទូទាំងខេត្តកំពង់ធំ

អង្គសន្និបាតក៏មានការអានសេចក្តីសម្រេចលេខ​ ​សសរ​ ​ចុះថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​របស់រាជរដ្ឋាភិបាល​ ​ស្តីពីការចាត់តាំងមាភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ ​ចំនួនរូប​ ​ដែលមានឯកឧត្តម​ ​ថោ​ ​ខុន​ ​ទេសរដ្ឋមន្ត្រី​ ​ជាប្រធាន​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ជាអនុប្រធាន​ចិន្ត្រៃយ៍​

មានប្រសាសន៍ក្នុងពិធីបិទសន្និបាត​ ​ឯកឧត្តម​ ​ថោ​ ​ខុន​ ​ទេសរដ្ឋ​ន្រ្តី ​និងជាប្រធានក្រុមការងារ​ ​បានថ្លែងថា​ ​រាជ​ ​រដ្ឋាភិបាលអាណត្តិទី​ ​ដែលដឹកនាំដោយ​ ​សម្តេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋ​ន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ​បានដាក់ចេញនូវ​ ​កម្មវិធី​ ​នយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​ ​បញ្ចកោណ​ ​ដំណាក់កាល​ ​ទី​ ​​ ​ដើម្បី​ ​ជំរុញ​ ​ល្បឿន​ ​នៃ​ ​ការ​ ​អភិវឌ្ឍ​ ​ប្រទេស​ ​ជាតិ​ ឱ្យ ​ឈាន​ ​ឆ្ពោះ​ ​ទៅ​ ​សម្រេច​ ​បាន​ ​ចក្ខុវិស័យ​ “​កម្ពុជា​ ​ជា​ ​ប្រទេស​ ​មាន​ ​ចំណូល​ ​មធ្យម​ ​​ម្រិ​​ ​ខ្ពស់​ ​នៅ​ ​ឆ្នាំ​ ​​ ​និង​ ​ជា​ ​ប្រទេស​ ​មាន​ ​ចំណូល​ ​ខ្ពស់​ ​នៅ​ ​ឆ្នាំ​ ​​” ​ដែលនេះគឺជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់និងវែងឆ្ងាយ​ ​និងនាំប្រទេសជាតិ​ឱ្យ​កាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់​វិ​​័​ជាបន្តទៀត​ ​ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី​ ​គឺផ្តោតលើការកែទម្រង់​ ​ការពង្រឹងអភិបាលកិច្ច​ ​និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ​ ឱ្យ​ក្លាយជារដ្ឋបាលសាធារណៈទំនើប​ ​ប្រកបដោយ​ ​សមត្ថភាពខ្ពស់​ ​ខ្លាំង​ ​វៃឆ្លាត​ ​និងស្អាតស្អំ

ឯកឧត្តមបានថ្លែងទៀតថា​ ​ទន្ទឹមនឹងសមិទ្ធិផលដែលខេត្តកំពង់ធំសម្រេចបានក្នុងឆ្នាំ​ ​ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួន​ ​ដែលត្រូវរួមគ្នាគិត​ ​រួមគ្នាធ្វើ​ ​និងរួមគ្នាទទួលខុសត្រូវ​ ​ឯកឧត្តមទេសរដ្ឋមន្ត្រីបានដាក់ចេញទិសដៅសំខាន់ចំនួន​ ​ចំ​នុ​​ ​សម្រាប់រដ្ឋបាលគ្រប់ថ្នាក់​ ​គ្រប់ផ្នែក​ ​ត្រូវយកចិត្តទុកដាក់អនុវត្ត​ ​​-​ការការពារសន្តិភាព​ ​និងការពង្រឹងខឿនសន្តិសុខជាតិឲ្យបានរឹងមាំ​, ​​-​ការរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង​, ​​-​បន្តជំរុញចលនាអនុវត្តគោលនយោបាយភូមិ​-​ឃុំ​-​សង្កាត់មានសុវត្ថិភាព​, ​​-​បន្តទប់ស្កាត់​ ​និងបង្ក្រាបបទល្មើសនានា​, ​​-​ពង្រឹង​ ​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​, ​​-​ពង្រឹង​ ​និងលើក​ម្ពស់​ការគ្រប់គ្រងពន្ធនាគា​, ​​-​លើក​ម្ពស់​ការផ្តល់សេវាសាធារណៈ​, ​​-​ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ​ ​និង​វិ​សហមជ្ឈការ​, ​​-​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ ​ក្នុងខេត្ត​, ​​-​ការគ្រប់គ្រងធនធានធម្មជាតិ​ ​និងការចុះបញ្ជីដីធ្លី​, ​​-​ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល​ ​និង​ ​​-​ការពង្រឹងរបៀបរបបការងារ

ឯកឧត្តមទេសរដ្ឋ​ន្រ្តី​ក៏បានលើកឡើងបន្ថែមអំពីតួនាទី​ ​និងភារកិច្ចរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ ​ដែលមានតួនាទីតម្រង់ទិស​ ​គាំទ្រ​ ​និងជំរុញការលើក​ម្ពស់​សមត្ថភាពស្ថាប័ននៅមូលដ្ឋាន​ ​ដើម្បីពង្រឹងការទទួលខុសត្រូវ​ ​និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ​ ​យុទ្ធសា​ស្រ្ត​បញ្ចកោណដំណាក់កាលទី​ ​គោលនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល​ ​សំដៅធ្វើការអភិវឌ្ឍ​ ​មូលដ្ឋាន​ ​ការលើក​ម្ពស់​ការផ្តល់សេវាសាធារណៈ​ ​និងការដោះស្រាយឆ្លើយតបសំណើ​ ​សំណូមពរ​ ​និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព​ ​តម្លាភាព​ ​និងគណនេយ្យភាព
ឯកឧត្តមទេសរដ្ឋ​ន្រ្តី​ក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល​ ​រដ្ឋបាលខេត្ត​ ​និងមន្ទីរអង្គភាពជុំវិញខេត្ត​ ​បន្តខិតខំអនុវត្តការងារឆ្វៀលដីនៅតំបន់​ ​តំបន់​ ​នៅតំបន់ក្រុងស្រុកគោលដៅ​ ​ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់​ ​និងអាស្រ័យផល​, ​បន្តអនុវត្តគោលនយោបាយគាំពារសង្គមដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ​, ​ខិតខំជុំរុញទាក់ទាញការវិនិយោគដើម្បីបង្កើតការងារ​ ​មុខរបរ​ ​និងលើក​ម្ពស់​ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន​, ​ខិតខំដោះស្រាយទំនាស់​ ​ជម្លោះក្រៅប្រព័ន្ធតុលាការ​, ​និងបន្តខិតខំធ្វើអំពើល្អដើម្បីបង្កើនភាពជឿជាក់​ ​និងទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលកម្ពុជា

Related Post