រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ចូលរួមដាំដើមឈើ​ចំនួន៦២ប្រភេទ នៅសួនស្ទឹងសែន

(​រដ្ឋបាលខេត្តកំពង់ធំ​)÷ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវ​ ​អមដំណើរដោយឯកឧត្តម​ ​លោកជំទាវអភិបាលរងខេត្ត​ ​ប្រធានមន្ទីរជុំវិញខេត្ត​ ​កងកម្លាំងទាំងបី​ ​និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ​ ​បានអញ្ជើញចូលរួមក្នុងកម្មវិធីដាំដើមឈើចំនួនប្រភេទ​ ​ស្ថិតនៅសួនស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានមានប្រសាសន៍ថា​ ​ពិធីដាំដើមឈើនៅសួនស្ទឹងសែននេះ​ ​គឺដើម្បី​ឱ្យ​មានសោភ័ណភាពនៅក្នុងក្រុងប្រកបដោយបរិយាកាសល្អបរិ​សុទ្ឋ ​ក្នុងការទាក់ទាញភ្ញៀវជាតិ​ ​និងអន្តរជាតិចូលមកទស្សនា​ ​ពិសេសសម្រាប់ក្រុមហាត់ប្រាណ​ ​មកហាត់ប្រាណដើម្បីសុខភាព​ ​ព្រោះនៅទីតាំងហាត់ប្រាណមានអនាម័យ​ ​មានដើមឈើគ្រប់ប្រភេទ​ ​ដើម្បី​ឱ្យ​បងប្អូនទាំងអស់មកលំហែកាយ​ ​និងថតរូបផងដែរ
ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានបន្តទៀតថា​ ​រដ្ឋបាលខេត្តបានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ​ ​ដែលបានផ្ដល់ដើមឈើគ្រប់ប្រភេទ​ ​កូនឈើព្រៃ​ ​និងកូនឈើស្រុក​ ​ដាំទុក្ខសម្រាប់​ឱ្យ​ក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទដើមឈើបានច្បាស់លាស់​ ​និងកុំ​ឱ្យ​ផុតពូជ​ ​ដើមឈើជាប្រភេទធម្មជាតិមួយ​ ​ដែលជួយការពារនៅខ្យល់ព្យុះ​ ​ទឹកជំនន់​ ​និងបាតុភូតធម្មជាតិផ្សេងៗដែលកើតឡើងជាយថាហេតុ​      
កឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ក៏បានស្នើដល់ថ្នាក់ដឹកនាំ​ ​និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ​ ​សូមចូលរួមថែរក្សាការពារនៅ​មិទ្ឋ​ផលទាំងអស់នេះ​ ឱ្យ​បានគង់វង្ស​ ​និងបានល្អប្រសើរ​ ​ដើម្បី​ឱ្យ​ខេត្តកំពង់ធំមានភាពស្រស់បំព្រង​ ​ពិសេសចូលរួមអភិវឌ្ឍសមិទ្ធផលមួយចំនួនដែលខេត្តកំពុងតែធ្វើផែនការបន្តទៀត​ ​នៅក្នុងឆ្នាំខាងមុខនេះ​     
គួរបញ្ជាក់ផងដែរថា​ ​គណៈអធិបតី​ ​និងអ្នកចូលរួមទាំងអស់​ ​ក៏បានដាំដើមឈើចំនួនប្រភេទ​ ​ដោយមានការទទួលខុសត្រូវ​ ​និងចូលរួមថែរក្សាដើមឈើនេះ​ឱ្យ​បានគង់វង្សផងដែរ

Related Post