រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ជំរុញដល់ប្រធានគណៈបញ្ជាការ​ឯកភាព​ក្រុងស្រុក ខិតខំដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលា និងរួមគ្នាទប់ស្តាត់បង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែមករា​ ​ឆ្នាំ​ ​ឯក​ត្ត ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

នៅក្នុងកិច្ចប្រជុំនេះ​ ​បន្ទាប់ពីលោក​ ពេជ្យ ​ថា​ល់ប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្តឡើងរាយការណ៍អំពី​ឌ្ឍនៈ​ភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក​ ​ដែលបានអនុវត្តរយៈមួយខែកន្លងមកនេះ​ ​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានស្នើឲ្យប្រធាមន្ទីរអង្គភាពជុំវិញខេត្ត​ ​ពិនិត្យលើរបាយការណ៍នូវចំណុចខ្វះក្នុងរបាយការណ៍​ ​ព្រមទាំងលើកឡើងនូវបញ្ហាផ្សេងៗដែលតែងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន​ ​និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្ថែមទៀតថា​ ​អភិបាលក្រុងស្រុក​ ​ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ​ ​រួមគ្នាខិតខំដោះទំនាស់ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធិភាព​ ​ជាពិសេសទប់ស្តា​ត់​​ង្រ្កា​គ្រឿងញៀនក្នុងមូលដ្ឋាន​ ​និងទប់ស្តា​ក់​ការកាប់ទន្ទ្រានដីតំបន់​ ​និងបង្កើតក្រុមការងារចុះកំណត់ព្រំរវាងតំបន់​ ​និងតំបន់​ ​និងព្រំដីដែលបានកាត់ឆ្វៀលរួចហើយឲ្យបានច្បាស់លាស់

កឧត្តម​ ​ងួន​ ​រតនៈ​ ​បញ្ជាក់បន្ថែមទៀតថា​ ​អង្គភាពអ្នកនាំរបស់រដ្ឋបាលខេត្តកំពង់ធំ​ ​សហការជាមួយមន្ទីរជំនាញ​ ​សូមព្យាយាមឆ្លើយបំភ្លឺបញ្ហាផ្សេងៗ​ ​ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ម្យ៉ាងវិញទៀត​ ​សូមប្រធានស្ថាន​័​ទាំងអស់​ ​ខិតខំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ​ ​និងបន្តពង្រឹងស្ថាប័ន​ ​អភិវឌ្ឍន៍ស្ថាប័ន​ ​គោរពវិន័យការងារ​ ​និងត្រូវមានការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទដែលបានខិតខំ​បំ​ពេញការងារ​ ​បំពេញក្នុងប្រអប់ដែលនៅសេសសល់

Related Post