រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អាជ្ញាធរខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំងព្រៃឡង់ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់     

(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​កន្លងទៅថ្មីៗនេះ​ ​នៅថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានដឹកនាំកម្លាំងចម្រុះ​ ​និងមន្ទីរពាក់ព័ន្ធចុះប្រតិបត្តិការពិនិត្យទីតាំងព្រៃឡង់​ ​ជាធនធានធម្មជាតិ​ ​ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ធំ​ ​ដើម្បីការពារព្រៃឈើ​ ​និងសត្វព្រៃគ្រប់ប្រភេទដែលរស់នៅក្នុងតំបន់ព្រៃឡង់​ ​កុំ​ឱ្យ​ជនខិលខូចទៅកាប់បំផ្លាញ​ ​រុករាងទន្ទ្រានយកដីអាស្រ័យផល​ ​និងបរបាញ់សត្វ​ ​មកបម្រើប្រយោជន៍របស់ខ្លួននោះឡើយ​ ​ស្ថិតនៅភូមិសំ​អោ​​ ​ឃុំមានរិទ្ធិ​ ​ស្រុកសណ្ដាន់​ ​ខេត្តកំពង់ធំ​      

លោក​ ​តុប​ ​កក្កដា​ ​ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ​ ​បានលើកឡើងថា​ ​ព្រៃឡង់​ ​ជាឈ្មោះហៅគ្នា​ ​និងមានប្រភពផ្សេងៗគ្នាជាភាសាបារាំងព្រៃ​(​prey​ ​long​) ​in​s​itarth​ ​ព្រៃវែង​ (​ប៉ុន្តែជាភាសាជនជាតិគួយវិញ​ ​ព្រៃឡង់​ ​មានន័យថា​ ​ព្រៃរបស់យើងទាំងអស់គ្នា​ ​ព្រៃឡង់គ្របដណ្តប់​ ​ដោយព្រៃស្រោង​ ​និងព្រៃពាក់កណ្តាលស្រោងដ៏មានតម្លៃវាជាព្រៃចុងក្រោយបំផុតនៃប្រភេទព្រៃដ៏មានសារៈសំខាន់នៅក្នុងឧបទ្វីបឥណ្ឌូចិន​ ​រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ​ ​អនក្រ​.​​ ​ចុះថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​ស្ដីពីការបង្កើតដែនជម្រកសត្វព្រៃ​ ​ព្រៃឡង់​ ​ដែលមានផ្ទៃដីទំហំ​.​ហិកតា​ ​ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ខេត្តក្រចេះ​ ​ខេត្តស្ទឹងត្រែង​ ​និងខេត្តព្រះវិហារ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រព្រៃឡង់ក្នុងគោលបំណងគឺ​ ​ធានា​ឱ្យ​មានថែរក្សាទីជម្រកសត្វព្រៃ​ ​និងប្រព័ន្ធ​អេកូ​ឡូស៊ី​ ​ព្រមទាំងធានា​ឱ្យ​មានការបំពេញលក្ខខណ្ឌ​ ​ចាំបាច់​ ​សម្រាប់ប្រភេទណាមួយនៃសត្វ​ ​រុក្ខជាតិ​ ​និងជីវៈចម្រុះ​ ​ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិ​ ​សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព​ ​លើក​ម្ពស់​ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជន​ ​ក្នុងការរួមចំណែកដល់ការគ្រប់គ្រង​ ​ការការពារ​ ​និងការអភិរក្សជីវៈចម្រុះ​ ​និងធនធានធម្មជាតិក្នុងតំបន់​      

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា​ ​នៅឆ្នាំ​ ​រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ​ ​អនក្រ​ ​បកចុះថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ស្ដីពីការកែប្រែដែនជំរកសត្វព្រៃ​ ​ព្រៃឡង់​ ​ដែលមានផ្ទៃដីសរុបចំនួន​.​ហិចតា​ ​លាតសន្ធឹងក្នុងខេត្តកំពង់ធំ​ ​ខេត្តព្រះវិហារ​ ​ខេត្តក្រចេះនិងខេត្តស្ទឹងត្រែង​ ​ដោយឡែក​ ​ខេត្តកំពង់ធំមានផ្ទៃដីប្រមាណ​.​ហិកតា​ ​ស្ថិតនៅ​ ​ក្នុងស្រុកសណ្តា​ន់ ​និង​ន្ទុ​​ ​ពាក់ព័ន្ធនឹងឃុំចំនួនគឺ​ ​ឃុំដងកាំបិត​ ​ឃុំមាន​វិទ្ធ ​និងឃុំសុចិត្រ​ ​នៃស្រុកសណ្តា​ន់ ​នឹងឃុំបឹងល្វា​ ​នៃស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ​ ​ដែលក្នុងនោះមានចំការ​ ​និងដីលំនៅ​ដ្ឋា​របស់ប្រជាពលរដ្ឋ​ ​ដែលមិនមាននៅក្នុងបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅឡើយ​ ​ព្រៃឡង់ជាតំបន់ដែលមានតម្លៃអភិរក្សខ្ពស់​ ​ព្រោះថាវា​ ​មានប្រព័ន្ធ​អេកូ​ឡូស៊ីប្លែក​ ​និងជាជម្រកសម្រាប់សត្វព្រៃ​ ​និងសត្វស្លាបដែលកំពុងរងគ្រោះថ្នាក់​     

ជាចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តខេត្តកំពង់ធំ​ ​បានជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញ​ ​បងប្អូន​   ​ប្រជាសហគមន៍​ ​និងអាជ្ញាធរ​   ​សមត្ថកិច្ច​ ​ទាំងអស់​ ​ចូលរួមទប់ស្កាត់​ ​និងការពារធនធានធម្មជាតិព្រៃឡង់​ ​គ្រប់​ ​គ្រងថែរក្សា​ ​ព្រៃ​ឈេី​បានល្អប្រ​សេី​​ ​ដើម្បីទុក​ឱ្យ​ក្មេងជំនាន់ក្រោយបានស្គាល់ពីប្រភេទដើមឈើ​ ​និងសត្វគ្រប់ប្រភេទចូលរួម​ ​ដាំ​ដេី​​ឈេី ​ទាំងអស់គ្នា​ ​នៅក្នុងតំបន់ព្រៃឡង់នេះ​ឱ្យ​បានច្រើន​ ​ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកសិក្សាពីប្រវត្តិព្រៃឡង់នៅក្នុងទឹកដីខេត្តកំពង់ធំ

Related Post