រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ដាក់នូវគោលការណ៍មួយចំនួនដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈដាក់នូវគោលការណ៍មួយចំនួនដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក​ ​ក្នុងការអនុវត្តគោលនយោបាយ​ ​ភូមិ​-​ឃុំ​ ​មានសុវត្ថិភាព​ ​ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ​ឲ្យបានល្អប្រសើរ

ប្រសាសន៍ដ៏មានសារៈសំខាន់នេះ​ ​លើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ​ ​របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមិនា​ ​ឆ្នាំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈបន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែអានដោយឧត្តមសេនីយ៍ត្រី​ ពេ​​ ​ថា​ល់ ​ប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្ត​ ​រួចមក​ ​ក្នុងនោះបញ្ហាប្រឈមមួយចំនួន​ ​ឯកឧត្តម​ ​បានដាក់នៅគោលការណ៍បន្ត​ ​ដល់មន្ត្រីជំនាញ​ ​និងកងកម្លាំងទាំងបី​ ​ខិតខំដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋាន​ ​និងឆ្លើយបំភ្លឺលាយលក្ខណ៍ជាលិខិតស្នាម​ ​នូវ​ម្ងល់​ណាដែលមានការចោទសួរពីមតិមហាជន​ ​និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ធំឲ្យមានប្រសិទ្ធភាព​ ​ព្រមទាំងកំណត់មុខសញ្ញាជនសង្ស័យ​ ​កសាងសំណុំរឿងបញ្ជូនទៅតុលាការ

លើសពីនេះទៀតឯកឧត្តម​ ​ងួន​ ​រតនៈបន្តទៀតថា​ ​នៅថ្ងៃទី​-​​ ​ខែមិនា​ ​ខាងមុខនេះ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​សហការជាមួយមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត​ ​បានរៀបចំការធ្វើ​តេ​ស្តសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត​ ​រដ្ឋបាលក្រុងស្រុក​ ​រដ្ឋបាលឃុំ​ ​សង្កាត់​ ​ព្រមទាំងតាមបណ្តាមន្ទីរ​ ​និងអង្គភាពពាក់ព័ន្ធដទៃទៀត​ ​ចំណុះ​ឱ្យ​រដ្ឋបាលខេត្ត​ ​ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល​ ​មន្ត្រីរាជការ​ ​ត្រូវបន្តជាគំរូស្អាតស្អំ​ ​ដល់ប្រជាពលរដ្ឋ​ ​ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន​ឱ្យ​អស់ពីកម្ពុជា

Related Post