រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំប្រចាំឆមាសទី១ ស្តីពីការអនុវត្តក្របខ័ណ្ឌយុទ្ទសាស្រ្តគណនេយ្យភាពសង្គម និងផែនការសកម្មភាព និងថវិកា ផអ៣ ឆ្នាំ២០១៧

ព្រឹក​ថ្ងៃទី៣០/០៦/២០១៧ រដ្ឋបាលខេត្ត​កំពង់ធំ បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆមាស​ទី១ ស្តីពី​ការអនុវត្ត​ក្របខ័ណ្ឌ​យុទ្ទ​សាស្រ្ត​គណនេយ្យភាព​សង្គម និង​ផែនការ​សកម្មភាព​និង​ថវិកា​ផអ៣ ឆ្នាំ២០១៧ ក្រោម​អធិបតីភាព លោក ម៉ាក់ ប៊ុន​ហុង នាយក​រដ្ឋបាល​សាលាខេត្ត ។ សមាសភាព​ចូលរួម​មាន នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​ទាំង៥ តំណាង​មណ្ឌល​ធនធានមនុស្ស​ខេត្ត មន្ទីរ​សុខាភិបាល មន្ទីរអប់រំ មន្ទីរ​កិច្ចការនារី មន្ទីរ​ផែនការ មន្ត្រី​សាលាខេត្ត​ទទួលបន្ទុក​ការងារ​ ផអ៣ អភិបាលរងក្រុង​ស្រុក នាយក​រដ្ឋបាល​ក្រុង​ស្រុក មន្ត្រី​បង្គោល​គណនេយ្យភាព​សង្គម​ក្រុង​ស្រុក ប្រធានការិយាល័យ​អប់រំ​ស្រុក ប្រធានការិយាល័យ​ស្រុក​ប្រតិបត្តិ ទីប្រឹក្សា​ផអ៣ ទាំង​ថ្នាក់​ខេត្ត​និង​ក្រុង​ស្រុក សរុប ៥៦នាក់ ស្រី១៥នាក់ ។

របៀបវារៈ

  1. របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​និង​ថវិកា​ផអ៣ និង​បញ្ហា​ប្រឈម របស់​ភ្នាក់ងារ​អនុវត្ត (មន្ទីរ ក្រុង​ស្រុក និង​ទីចាត់ការ​នានា) ប្រចាំឆមាស​ទី១
  2. វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាព​សង្គម និង​បញ្ហា​ប្រឈម​ក្នុងស្រុក​គោលដៅ​ទាំង៦
  3. ការពិភាក្សា​រក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ
  4. ការងារ​ផ្សេងៗ
  5. ការរៀបចំ​កម្មវិធី​វិនិយោគ​ខេត្ត ក្រុង​ស្រុក និង​ឃុំ​សង្កាត់
  6. ការបញ្ចូល​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​តាមដាន​និង​វាយតម្លៃ​ផ្ទៃក្នុង​ក្រុង​ស្រុក (DMK M&E system)
  7. ការគាំទ្រ​ដល់​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី៤ របស់​ក្រុង​ស្រុក

Related Post