រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំ ស្តីពីបច្ចុប្បន្នភាពនៃការពង្រឹងសមត្ថភាព

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំ ស្តីពីបច្ចុប្បន្នភាពនៃការពង្រឹងសមត្ថភាពសាខា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ដោយមានការចូលរួមពីគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ពុំ ចន្ទីនី ព្រមទាំងប្រតិភូទំាងអស់ ដែលជានិច្ចកាល តែងតែងបានយកចិត្តទុកដាក់ ដល់ដំណើរការប្រព្រឹត្តទៅ របស់សាខាកាកបាទក្រហម ទូទំាងរាជធានីខេត្ត ពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ធានាបាននូវនិរន្តភាព ក្នុងការអនុវត្តវិស័យស្នូលទំាងបួន ដើម្បីឲ្យមានភាពកាន់តែប្រសើឡើង ធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តទិសដៅយុទ្ធសាស្ត្រ ២០១១-២០២០ របស់ថ្នាក់ជាតិ ឲ្យទទួលបានជោគជ័យ ស្របតាមសូចនាករ។

លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះមានគោលបំណង ពង្រឹងការគ្រប់គ្រងមន្ត្រីបុគ្គលិក ដែលកំពុងបម្រើការជូនកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីលើកកម្ពស់ មនសិការវិជ្ជាជីវៈ និងគុណតម្លៃនៃសេវាកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងគោលដៅកំណត់ពីប្រព័ន្ធគ្រប់គ្រងវត្តមាន ទណ្ឌកម្មវិន័យចំពោះអវត្តមានគ្មានការអនុញ្ញាត យន្តការគ្រប់គ្រង ត្រួតពិនិត្យ និងលើកទឹកចិត្ត ចំពោះមន្ត្រីបុគ្គលិកកាកបាទក្រហមកម្ពុជា និងមានផែនការសកម្មភាពអនុវត្តច្បាស់លាស់។

លោកជំទាវបន្ថែមទៀតថា ចលនារបស់ក្រុមកាកបាទក្រហម ដើម្បីទាក់ទាញ ឲ្យមានការគាំទ្រពីសប្បុរសជន ទំាងថវិកា និងសម្ភារៈ ដូច្នេះសូមសាខា ត្រូវធ្វើសកម្មភាពមនុស្សធម៌ ម្ចាស់ការជាមួយដៃគូរ និងត្រូវគោរពគោលការគ្រឹះទំាងប្រាំពីរ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព។

ក្នុងនោះដែរ លោកជំទាវ បានផ្តាំផ្ញើដល់មន្ត្រីប្រតិបត្តិសាខាទំាងអស់ ត្រូវគោរពទៅតាមតួនាទីភារកិច្ច របស់ខ្លួនឲ្យបានច្បាស់លាស់។ ក្នុងពិធីនេះដែរ លោកជំទាវបានផ្តល់ជូនសាខា នូវប្រព័ន្ធសម្លាប់មេរោគក្នុងទឹក ម៉ូដែល AP 700 CL ចំនួន ២ឈុត ដែលជាជំនួយ របស់កាកបាទក្រហមប្រទេសជប៉ុន ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះមនុស្សធម៌។

Related Post