រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីប្រកាសឲ្យចូលកាន់តំណែងអភិបាលរងខេត្តកំពង់ធំ ឯកឧត្តម សុក ហៃ ជំនួសឯកឧត្តម គង់ វិមាន ដែលត្រូវបានផ្ទេរទៅ ជាអភិបាលរងខេត្តព្រះវិហារ

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃថ្លែងថា កន្លងមកខេត្តកំពង់ធំ មានការបំពេញភារកិច្ចបានល្អប្រសើរមួយចំនួនធំ ទន្ទឹមនឹងនេះក៏នៅមានចំណុចខ្វះខាត ដែលតម្រូវឲ្យមានការបំពេញបន្ថែមឲ្យបានរួចរាល់ក្នុងឆ្នាំ២០១៨នេះ។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ ឯកឧត្តម សុក ហៃ ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ព្រមទាំងមន្រ្តីរាជការក្នុងខេត្តពង់ធំប្រមាណជាង៣០០នាក់។

ឯកឧត្តមបន្តថា ខេត្តកំពង់ធំ ក៏មិនខុសពីខេត្តដទៃទៀតដែរ ដោយការបំពេញភារកិច្ចរបស់មន្រ្តីរាជការនូវ មានភាពខ្វះចន្លោះ ដែលតម្រូវឲ្យមានការបំពេញបន្ថែមនៅឆ្នា២០១៨។ ក្នុងនោះចំណុចដែលត្រូវបំពេញបន្ថែម គឺត្រូវពង្រឹងលើការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយពន្លឿនការធ្វើសៀវភៅ (ក២) (ក៤) អត្តសញ្ញាណប័ណ្ណ អត្រានុគោលដ្ឋាន មិនត្រូវប្រកាន់បក្សពួកនិយម និងមានភាពរើសអើង ក្នុងកិច្ចសហការណ៍គ្នា ដែលកន្លងមក ប្រជាពលរដ្ឋទូទាំងប្រទេសតែងតែមានការត្អូញត្អែ។

លើសពីនេះទៅទៀតការបង្រាបល្មើសផ្សេងៗជាពិសេស បទល្មើសគ្រឿងញៀន ជលផល និងព្រៃឈើដែលនៅសេសសល់បន្តិចបន្ទួច ត្រូវធ្វើដូចភ្លៀងរលឹមបន្តទៀត។ ក្នុងឱកាសនោះដែរឯកឧត្តម ផ្តាំផ្ញើរទៅកាន់ ឯកឧត្តម សុក ហៃ ដែលត្រូវចូលកាន់តំណែងថ្មីនេះ គឺត្រូវមានកិច្ចសហការណ៍ខ្ពស់ជាមួយ ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការក្នុងខេត្តឲ្យបានល្អប្រសើរ មានស្មារតីខ្ពស់ក្នុងការបម្រើការងារ ជូនប្រជាពលរដ្ឋ មានកាទទួលខុសត្រូវនូវការបំណែងចែកភារកិច្ច ក្នុងការអនុវត្តការងារ មានស្មារតីស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជាពិសេសហាមដាក់ខាតប្រព្រឹត្តនូវអំពើណាដែល មានជាប់ទាក់ទងនិងបទល្មើសជាដាច់ខាត។

ក្នុងនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងថា ខេត្តកំពង់ធំមាន ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងជនបទ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងការរៀបចំណ្តាប់ធ្នាប់ក្នុងក្រុង មានភាពល្អប្រសើរជាងមុន ការធ្វើប្រព័ន្ធធារាស្រ្ត សម្រាប់បង្ករបង្កើនផលស្រូវវស្សា និងស្រូវប្រាំងមានភាពកើនឡើង ការបម្រើសេវាសាធារណៈមានភាពរហ័ស ដែលអាចឲ្យយើង ទទួលយកបានមួយផ្នែកធំ។ រីឯបទល្មើស ទាំងបទស្លើសនេសាទ ព្រៃឈើ គ្រឿងញៀន និងការមិនគោរពច្បាប់ចរាចរណ៍មានភាពថយជាលំដាប់។ ជាចុងក្រោយឯកឧត្តម ប្តេជ្ញាចិត្តបំពេញ នូវចំណុចសេសសល់ និងអសកម្មឲ្យបាន គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៨នេះ។

Related Post