រដ្ឋបាលខេត្តកំពង់ធំ

SEARCH

យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តកំពង់ធំ

ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំបាន សហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្ត បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឲ្យមានការប្រុងប្រយ័ត្ននៅទីតាំងផ្លូវជាតិលេខ៦ មុខផ្សារកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយរៀបចំកម្មវិធីសួរសំណួរនិងឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដោយចំណាយសំភារៈដូចខាងក្រោម ៖
១. សៀវភៅ អ្វីអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងុ? ចំនួន ៨០ក្បាល
២. ចំណាំងផ្លាត ស្តីពី ការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចំនួន៦៥សន្លឹក
៣. បទបញ្ញាត្តិសំខាន់ៗនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ៨០សន្លឹក
៤. សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៧ ចំនួន ១០សន្លឹក
៥. មួកសុវត្ថិភាពចំនួន១មួក (ឆ្លើយត្រូវ៣សំណួរបានមួកសុវត្ថិភាព១)

Related Post