រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមមានការ​ប្រុងប្រយ័ត្នចំពោះ​​ជំងឺឆ្លងកូវីដ-១៩ មិនត្រូវមើលស្រាលនោះទេ

(រដ្ឋបាលខេត្តកំពង់ធំ): នៅក្នុងឱកាសចែកអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅស្រុកប្រាសាទ​បល្ល័ង្ក នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមខេត្តកំពង់ធំ បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នថែរក្សា​សុខភាព​អោយបានល្អ ចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ដែលបានធ្វើឲ្យប្រទេសជា​ច្រើន​នៅ​លើពិភពលោក​កំពុងបិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ។

ទន្ទឹមនឹងនោះឯកឧត្តមមានប្រសាសន៍ទៀតថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សូមបងប្អូន​រក្សា​អនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ឬជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ការពារ​ប្រសើរ​ជាងព្យាបាល ជាពិសេសសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះឯកឧត្ដម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុ ខទុក្ខរបស់ប្រជាពលរដ្ឋនៅ ទូទាំងប្រទេស។

លើសពីនេះទៀត ឯកឧត្តមប្រធាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមខិតខំស្វែងយល់ និងចូល​រួម​គោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់យើង ជាពិសេស​កាត់​បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងខិតអប់រំកូនចៅយើង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើ​មាននរណាម្នាក់ៗសង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរ ភូមិ-ឃុំ ដើម្បីយកពួក​គាត់ទៅបន្សាប ឬក៏ព្យាបាល និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅ​ប្រចាំថ្ងៃបន្ថែមទៀត។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក ឡើងធ្វើរបាយការណ៍អំពីស្ថានភានៅក្នុងស្រុក ប្រាសាទបល្ល័ង្ក ដែលមាន ប្រជាពលរដ្ឋ ងាយរងគ្រោះ មានជីវភាពភាពខ្វះខាត ចំនួន ២៩១គ្រួសារ មកពី ៧ឃុំ ដែលត្រូវទទួលអំណោយរបស់សាខាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុង មួយ គ្រួសារ ទទួល បាន អង្ករ ២៥ គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១ យួរ មី ១កេស សាប៊ូ ១ដុំ និងច្រាសដុស ១ ព្រមទាំងចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈមន្រ្តីចត្តាឡឺស័កស្រុកផងដែរ។

Related Post