រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញប្រគល់ផ្ទះ ចំនួន ៥ខ្នង និងចែកអំណោយជូនដល់ ប្រជាពលរដ្ឋមានការខ្វះខាត ៧៥គ្រួសារ នៅស្រុកចំនួន ៤ ក្នុងថ្ងៃតែមួយ

(​រដ្ឋបាលខេត្តកំពង់ធំ​): ​នៅថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ ​អញ្ជើញចូលរួមប្រគល់ផ្ទះចំនួន​ ​ខ្នង​ ​និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ ​ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន​ ​គ្រួសារ​ ​នៅស្រុកស្ទោង​ ​ស្រុកកំពង់ស្វាយ​ ​ស្រុក​ន្ទុ​​ ​និងក្រុងស្ទឹងសែន​ ​ក្នុងថ្ងៃតែមួយ

ថ្លែងក្នុងពិធីនោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​ប្រធានកាកបាទក្រហមកម្ពុជា​ ​ដែលសម្ដេចគតិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់ណាស់​ ​ជាមួយនឹងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប

ជាមួយគ្នានោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានជំរុញដល់អាជ្ញាធរក្រុងស្រុកទាំងអស់​ ​សូមខិតខំចុះសាកសួរសុខទុក្ខជួបបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន​ ​ដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ​ ​ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលកំពុងតែមានជីវភាពខ្វះខាត​ ​ដើម្បីជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគដោយមិនទុក​ឱ្យ​បងប្អូនណាម្នាក់​ ​ខ្វះខាតស្បៀងដោយមិនមានអាជ្ញាធរមិនបានបានដឹងនោះទេ​ ​​ ​ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា​ ​អំណោយសប្បុរសធម៌ទាំងនេះ​ ​គឺបានមកពីការជួយឧបត្ថម្ភពីសប្បុរសជននានា​ ​ទាំងក្នុងស្រុក​ ​និងក្រៅស្រុក​ ​ជាពិសេសបានមកពីការគៀងគរថវិកានៅក្នុងពិធីទិវា​ ​​ ​ឧសភា​ ​កាកបាទក្រហម​ ​អឌ្ឍចន្ទក្រហម​ ​

ទន្ទឹមនឹងនោះដែរឯកឧត្តម​ ​ងួន​ ​រតនៈបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមខិតខំប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត​ ​ដូចជា​ ​ការចិញ្ចឹមសត្វ​ ​ការដាំដំណាំរួមផ្សំជុំវិញផ្ទះ​ ​ដើម្បីរួមចំណែកកាត់បន្ថយការចំណាយប្រចាំថ្ងៃ​ ​

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម​ ​ងួន​ ​រតនៈបានអបអរសាទរជាមួយនឹងពុកម៉ែបងប្អូនប្រជាពលរដ្ឋ​ ​ចំនួន​ ​​ ​គ្រួសារ​ ​ដែលមានជីវភាពខ្វះខាត​ ​ដែលទទួលបានផ្ទះកាកបាទក្រហម​ ​ចំនួន​ ​ខ្នង​ ​ព្រមទាំង​ ​អង្ករ​ ​គីឡូ​ ​មី​ ​កេស​ ​ទឹកត្រី​ ​យួរ​ ​ទឹកស៊ី​អ៉ី​​ ​យួរ​ ​ត្រីខ​ ​យួរ​ ​ធុងចម្រោះ​ ​​ ​កន្ទេល​ ​​ ​ឆ្នាំង​ ​​ ​និង​ឃី​មួយកញ្ចប់​ ​ចំណែកប្រជាពលរដ្ឋមានការខ្វះខាតទាំង​ ​គ្រួសារ​ ​ក្នុងមួយគ្រួសារទទួលបាន​ ​អង្ករ​ ​គីឡូ​ ​មី​ ​កេស​ ​ទឹកត្រី​ ​យួរ​ ​ទឹកស៊ីអ៊ីវ​ ​យួរ​ ​ត្រីខ​ ​យួរ​ ​និង​ឃី​មួយកញ្ចប់

Related Post