រដ្ឋបាលខេត្តកំពង់ធំ

SEARCH

បេក្ខជន បេក្ខនារី ចំនួន ៤១១រូប ចូលរួមប្រឡងប្រជែង​បម្រើការងារ​ក្នុង​ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៅខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​ )​​ ​នាព្រឹកថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​មានបេក្ខជន​ ​បេ​ក្ខ​នារី​ ​ចំនួន​ ​រូប​ ​ចូលរួមប្រឡងប្រជែងបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ​ ​នៅខេត្តកំពង់ធំ​ ​

ពិធីនេះក៏មានការអញ្ជើញចូលរួមផ្ដល់ជាកិត្តិយសបើកវិញ្ញាសា​ ​ក្រោមអធិបតីភាពឯកឧត្តម​ ញឹ​​ ​បានខេង​ ​អភិបាលរងខេត្ត​ ​និងលោកជំទាវ​ ​លំ​ ​គន្ធារី​ ​អភិបាលរងខេត្ត​ ​តំណាងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត​ ​នៅវិទ្យាល័យកំពង់ធំ​ ​

ជាមួយគ្នានោះដែរឯកឧត្តម​ ញឹ​ ​បានខេង​ ​និងលោកជំទាវលំ​ ​គន្ធារី​ ​បានស្នើឲ្យបេក្ខជន​ ​បេ​ក្ខ​នារី​ ​ប្រឡងនាពេលនេះត្រូវប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ​ ​ក្នុងការទប់ស្កាត់អំពើពុករលួយផ្សេងៗ​ ​ដែលនាំឲ្យខាតប្រយោជន៍ខ្លួននាពេលខាងមុខ​ ​

ឯកឧត្តមអភិបាលរងបន្ថែមទៀតថា​ ​ដើម្បីធានានូវសុវត្ថិភាព​ ​និងទប់ស្កាត់ការឆ្លងរីករាលដាល​ ​នៃជំងឺ​កូ​វី​-​​ ​នៅក្នុងកិច្ចដំណើរការប្រឡង​ ​គណៈកម្មការរៀបចំការប្រឡង​ ​អនុគណៈកម្មការនានា​ ​និងបេក្ខជនត្រូវពាក់ប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺ​កូ​វី​ ​​ ឱ្យ​បានគ្រប់គ្នា​ ​បើមានបេក្ខជនណា​ ​ដែលមិនមានប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺ​កូ​វី​ ​​ ​មិនអនុញ្ញាត​ឱ្យ​ចូលក្នុងមណ្ឌលប្រឡង​ ​បន្ទប់ប្រឡងឡើយ

ទន្ទឹមនឹងនោះឯកឧត្តម​ ញឹ​​ ​បានខេង​ ​និងលោកជំទាវលំ​ ​គន្ធារី​ ​បានសង្កត់ធ្ងន់ថា​ ​មន្ត្រីដែលមានតួនាទី​ ​ភារកិច្ចធ្វើជាគណកម្មការ​ ​អនុគណៈកម្មការ​ ​ក្នុងការប្រឡង​ ​ត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទី​ ​ភារកិច្ចតាមដំណាក់កាលនីមួយៗ​ ​ប្រសិនបើមានកិច្ចការលើសពីដែនសមត្ថកិច្ចទទួលខុសត្រូវ​ ​ត្រូវស្នើសុំទៅប្រធានគណៈកម្មការ​ ​ដើម្បីរួមគ្នាដោះស្រាយបានទាន់ពេលវេលា​ ​តាមគោលការណ៍​ ​និងលក្ខ​ន្តិកៈ​នៃការប្រឡងតាមឋានានុក្រម

គួរបញ្ជាក់ថា​ ​ការប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តកំពង់ធំ​ ​ប្រចាំឆ្នាំ​ ​នាពេលនេះមានបេក្ខជនដាក់ពាក្យប្រឡង​ ​សម្រាប់ក្របខ័ណ្ឌ​ន្រ្តី​រដ្ឋបាលជាន់ខ្ពស់​ (​ប្រភេទក្របខ័ណ្ឌ​ ​​ ) ​ចំនួន​ ​នាក់​ ​​ន្រ្ដី​ក្រមការ​ (​ប្រភេទក្របខ័ណ្ឌ​ ​​ ) ​ចំនួន​ ​នាក់​ ​លេខាធិការរដ្ឋបាល​ (​ប្រភេទក្របខ័ណ្ឌ​ ​​ ) ​ចំនួន​ ​នាក់

Related Post