រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល​ខេត្ត ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនៈភាពរបស់ខេត្ត និងបង្កើតក្រុម​ការងារចុះពិនិត្យ និងស្រាវជ្រាវនូវការកាប់ព្រៃលិចទឹក ការទន្ទ្រាន​ដីតំបន់បី​ជុំវិញបឹងទន្លេសាប

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ក្រោយពីទទួលបានបទបញ្ជារបស់សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​កាលពីថ្ងៃទី​ ​ខែវិច្ឆិកានេះ​ ​បានចេញបទបញ្ជាដល់អភិបាលខេត្តនានា​ ​ត្រូវធ្វើការទប់ស្កាត់​ ​និង​ង្រ្កា​ជាបន្ទាន់ចំពោះជនខិលខូចមួយចំនួនដែលលួចកាប់ព្រៃលិចទឹក​ ​និងវាទទីយកដីនៅតាមបឹងទន្លេសាប​ ​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​ ​និងយោងស្មារតីអង្គប្រជុំរបស់ឯកឧត្តម​ ​ជា​ ​សុផារ៉ាឧបនាយករដ្ឋ​ន្រ្តី ​រដ្ឋ​ន្រ្តី​ក្រសួងរៀបចំ​ ​ដែនដី​ ​រូបនីកម្ម​ ​និងសំណង់​ ​កាលពីថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​នាព្រឹកថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំនេះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​បានបើកកិច្ចប្រជុំ​​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​ដើម្បីស្តាប់នូវរបាយការណ៍ក្រោយ​​​ឌ្ឍនៈ​ភាពរបស់ខេត្ត​ ​ព្រមទាំងបានបង្កើតក្រុមការងារចុះពិនិត្យ​ ​និងស្រាវជ្រាវនូវការកាប់ព្រៃលិចទឹក​ ​និងការទន្ទ្រានដីតំបន់បីជុំវិញបឹងទន្លេសាប​ ​ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ឆ្លៀតនៅក្នុងឱកាសនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​បានពង្រឹងដល់ក្រុមការងារ​ ​និងស្ថាប័នអង្គភាពមានសមត្ថកិច្ច​ ​ត្រូវធ្វើការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ​បន្តសហការជាមួយអាជ្ញាធរបឹងទន្លេសាប​ ​ពាក់ព័ន្ធការចុះពិនិត្យ​ ​និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់នេះ​ ​ដើម្បីបូកសរុបលទ្ធផលការងារចុះពិនិត្យ​ ​ស្រាវជ្រាវ​ ​និងចងក្រងទិន្នន័យជាក់លាក់​ ​នៃការទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់នៅតំបន់បឹងទន្លេសាបស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​នៅតាមគោលដៅស្រុកនីមួយៗ

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានសំណូមពរដល់សាលាដំបូងខេត្តកំពង់ធំ​ ​សូមជួយពន្លឿននៃការដោះស្រាយសំណុំរឿងពាក់ព័ន្ធដីតំបន់បី​ ​ឲ្យបានឆាប់រហ័ស​ ​ម្យ៉ាងវិញទៀតយើងត្រូវរួមគ្នា​ ​ប្តេជ្ញាធ្វើកិច្ចការងារនេះ​ ​ឲ្យបានម៉ត់ចត់​ ​ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា​ ​ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ​ក្នុងនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈបានស្នើឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក​ ​សូមដាក់កងកម្លាំងមានសមត្ថកិច្ច​ ​ចុះត្រួតពិនិត្យល្បាតដីតំបន់បីនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ ​មិនត្រូវមានការកាប់រុករានថ្មី​ ​អាស្រ័យផលនោះទេ

Related Post