រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៧៧៧គ្រួសារទទួល​អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

(​រដ្ឋបាលខេត្តកំពង់ធំ​): ​នាព្រឹកថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ​ ​លោកជំទាវ​ ​ហួន​ ​័ន្ទ​បូរ៉ា​ ​នាយិកា​ ​នាយកដ្ឋានទំនាក់ទំនង​ ​កាកបាទក្រហមកម្ពុជា​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ​អញ្ជើញចូលរួមចែកអំណោយមនុស្សធម៌ជាស​ម្ភារៈ ​និងគ្រឿងឧបភោគបរិភោគ​ ​របស់កាកបាទ​ក្រហមកម្ពុជា​ ​ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន​ ​គ្រួសារ​ ​ស្ថិតនៅក្នុងឃុំពាមបាង​ ​ស្រុកស្ទោង​ ​ខេត្តកំពង់ធំ

ជាមួយគ្នានោះដែរលោកជំទាវ​ ​ហួន​ ​័ន្ទ​បូរ៉ា​ ​បានពាំនាំនូវសេចក្តីនឹក​ ​និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​ប្រធានកាកបាទ​ក្រហម​​កម្ពុជា​ ​ជូនចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់​ ​ព្រមទាំងបានចាត់តាំងក្រុមការងារកាកបាទក្រហមថ្នាក់កណ្ដាល​ ​រួមជាមួយនឹងឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​នាំយកអំណោយចែកជូនពុកម៉ែបងប្អូនដែលកំពុងតែជួបការលំបាកនៅពេលនេះ

ឆ្លៀតក្នុងឱកាសនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​មានប្រសាសន៍លើកឡើងថា​ ​អំណោយទាំងនេះគឺបានមកពីតាមរយៈភ្នាក់ងារស្ម័គ្រចិត្តកាកបាទក្រហម​ ​លោកមេភូមិ​ ​លោកមេឃុំ​ ​ចុះស្រាវជ្រាវតាមផ្ទះអំពីបញ្ហាជីវភាពប្រជាពលរដ្ឋ​ ​បានរាយការណ៍មកសាខាកាកបាទក្រហមខេត្ត​ ​រហូតដល់កាកបាទក្រហមថ្នាក់កណ្ដាល​ ​អំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ​ ​ទើបសម្ដេចគតិព្រឹទ្ធបណ្ឌិត​ ​បានសម្រេចចាត់តាំងក្រុមការងារ​ ​និងនាំយកអំណោយទាំងនេះ​ ​មកចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកឲ្យបានទាន់ពេលវេលា

លើសពីនេះទៀតឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើផ្ទៃបឹងទន្លេសាប​ ​សូមចូលរួមថែរក្សាតំបន់អភិរក្ស​ ​ដើម្បីការពារធនធានធម្មជាតិ​ឱ្យ​មានការសម្បូរឡើងវិញ​ ​ហើយមាននិរន្តរភាពកូនចៅទៅមុខទៀត​ ​

Related Post