រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៥៧៥គ្រួសារ ស្មើនឹង ១.២៧៣ប័ណ្ណ នៅស្រុកសណ្តាន់

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​០​ ​ខែធ្នូ​ ​ឆ្នាំនេះ​ ​បានអញ្ជើញចូលរួមក្នុងពិធីប្រគល់​វិញ្ញា​បនត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ​ជូនដល់ប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ស្មើនឹង​ ​ចំនួន​ ​​.​ប័ណ្ណ​ ​ស្ថិតនៅក្នុងភូមិវាលព្រីងក្រោម​ ​ឃុំឈើទាល​ ​ស្រុកសណ្ដាន់​ ​ខេត្តកំពង់ធំ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលនូវប័ណ្ណកម្មសិទ្ធិដីធ្លីនៅពេលនេះ​ ​ហើយសូមបងប្អូនខិតខំថែរក្សាប័ណ្ណកម្មសិទ្ធិនេះឲ្យបានគង់វង្ស​ ​ទុកដាក់ឲ្យបានត្រឹមត្រូវ​ ​និងមានសុវត្ថិភាព​ ​ឯកឧត្តមបញ្ជាក់ថា​ ​ប័ណ្ណកម្មសិទ្ធិមួយសន្លឹកនេះ​ ​ពិតជាមានន័យ​ ​និងមានសារៈសំខាន់ណាស់​ ​សម្រាប់យើងជាម្ចាស់ដី​ ​ក្នុងការធានានូវសិទ្ធិធ្វើជាម្ចាស់​ ​ការកាន់កាប់ដីធ្លី​ ​ជាពិសេសជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី​ ​​ ​ម្យ៉ាងវិញទៀត​ ​ធ្វើឲ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ​ ​និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ​ ​ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត​ ​លើសពីនេះ​ ​យើងអាច​​​យកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់នៅធនាគារ​ ​គ្រឹះ​សា្ថ​មីក្រូហិរញ្ញវត្ថុនានា​ ​បានតាមសេចក្តីត្រូវការ​ ​

ឯកឧត្តម​ ​បានបន្តទៀតថា​ ​ការចុះបញ្ជីដីធ្លី​ ​គឺមានសារៈសំខាន់ណាស់​ ​ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់​ ​អាចធានាបាននូវសុវត្ថិភាពដីធ្លី​ ​ពីការក្លែងបន្លំ​ ​ពីសំណាក់ជនខិលខូចមួយចំនួន​ ​

ក្នុងឱកាសនោះដែរ​ ​ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំឈើទាល​ ​ស្រុកសណ្តា​ន់​ទាំងមូល​ ​មានចិត្តសប្បាយរីករាយណាស់ដែលបានទទួលប័ណ្ណកម្មសិទ្ធិនៅពេលនេះ​ ​ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​រួមជាមួយក្រសួងរៀបចំដែនដី​ ​រូបនី​ ​សំណង់​ ​និងសុរិយោដី​ ​និងដៃគូអភិវឌ្ឍន៍នានា​ ​ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រធ្វើឲ្យដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ​ ​ប្រព្រឹត្តទៅដោយរលូន​ ​និងទទួលបានប្លង់រឹងនៅពេលនេះ​ ​

Related Post