រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ អញ្ជើញជួបសំណេះសំណាល និងស្វែងយល់ពីរបៀបរបបការងារ ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាស្រុកសណ្ដាន់


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​​ ​ខែធ្នូ​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ​ ​កងកម្លាំងប្រដាប់អាវុធ​ ​នៅសាលាស្រុកសណ្ដាន់​ ​ដើម្បីស្វែងយល់ពីភូមិសា​ស្រ្ត ​របៀបរបបការងារ​ ​និងដើម្បីស្គាល់គ្នា​ ​ដោយសារឯកឧត្តមត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ ​ក្រោយពីបានបំពេញភារកិច្ច​ ​ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបលោក​ ​អ៊ុត​ ​វណ្ណាអភិបាលស្រុកសណ្តា​ន់ ​ដែលបានរាយការណ៍អំពីសមិទ្ធផល​ ​និងអ្វីដែលជាការគ្រប់គ្រងនៅក្នុងរដ្ឋបាលស្រុក​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានថ្លែងអំណរគុណដល់លោកប្រធានក្រុមប្រឹក្សាស្រុក​ ​គណៈអភិបាលស្រុក​ ​និងមន្ទីរពាក់ព័ន្ធទាំងអស់​ ​ដែលបានសាមគ្គីភាព​ ​ឯកភាពផ្ទៃក្នុង​ ​ក្នុងការ​​​ដឹកនាំរដ្ឋបាលឯកភាពថ្នាក់ក្រោមជាតិបានល្អប្រសើរ​ ​ជាមួយនឹងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមដែលកើតឡើងនៅក្នុងភូមិសាស្ត្រ​ ​ទោះបីយើងដោះស្រាយមិនបានអស់បញ្ចប់ភ្លាម​ ​ប៉ុន្តែយើងអាចគ្រប់គ្រងនូវសភាពការណ៍បាន​ ​ឯកឧត្តមបន្ថែមទៀតថា​ ​ថ្វីត្បិតតែស្រុកសណ្តា​ន់ ​ជាស្រុកដែលនៅឆ្ងាយពីទីរួមខេត្ត​ ​ប៉ុន្តែហេ​ដ្ឋា​រចនា​ម្ព័ន្ធ​មានលក្ខណៈងាយស្រួល​ ​ហើយប្រជាពលរដ្ឋរស់នៅទីនេះ​ ​មានជីភាពសមរម្យ​ ​និងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ទៀតផង

ទន្ទឹមនឹងនោះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានជំរុញដល់រដ្ឋបាលស្រុក​ ​សូមខិតខំបម្រើសេវាសាធារណៈ​ ​ឲ្យបានល្អប្រសើរ​ ​បានទាន់ពេលវេលា​ ​ទៅតាមការកំណត់របស់​​​ក្រសួងមហាផ្ទៃ​ ​ជាពិសេសពាក់ព័ន្ធសេវាតម្រូវការ​ ​ដូចជា​ ​ការធ្វើអត្តសញ្ញាណប័ណ្ណ​ ​សៀវភៅគ្រួសារ​ ​សៀវភៅស្នាក់នៅ​ ​សំបុត្រ​ណើ​​ ​សំបុត្រអាពាហ៍ពិពាហ៍ជាដើម​ ​ដើម្បីឆ្លើយតបទៅនឹងអ្វីដែលរដ្ឋាភិបាលចង់បាន​ ​ឯកឧត្តម​ ​អភិបាលខេត្ត​ ​បញ្ជាក់ទៀតថា​ ​ក្នុងនាមជាថ្នាក់ដឹកនាំស្រុក​ ​ធ្វើយ៉ាងណា​ ​ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ​មានការទុកចិត្តទៅលើការ​​​ដឹកនាំរបស់រដ្ឋបាលស្រុក​ ​នឹងកម្មវិធីនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាល​ ​ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី​ ​ជាពិសេសសូមយកចិត្តទុកដាក់​ ​បន្ថែមទៀតនូវអ្វីដែលជាចំណុចខ្វះខាត​ ​ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមាន​សុ​វត្ថភាព​ ​ការពារសន្តិសុខ​ ​សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា

Related Post