រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជម្រុញឱ្យមន្ត្រីជំនាញទាំងអស់រួមគ្នា​ដោះស្រាយ​បញ្ហាប្រឈម​នានាជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស

(​រដ្ឋបាលខេត្តកំពង់ធំ​) ​​ ​​​អភិបាលខេត្តកំពង់ធំ​ ​បានថ្លែងថាមន្ត្រីជំនាញទាំងអស់ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស​ ​នៅក្នុងមូលដ្ឋានរបស់ខ្លួន

ឯកឧត្តម​ ​ងួន​ ​រតនៈ
បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំនេះ​ ​ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបផងដែរ​ ​

ឯកឧត្តមបន្តថា​ ​សូមមន្ត្រីជំនាញគ្រប់រូបត្រូវពិនិត្យរាល់ការងារក្នុងមូលដ្ឋានទាំងអស់​ ​កុំទុកយូររាល់ការងារអ្វីណាមួយដែលមិនអាចដោះចេញនោះ​ ​សូមរាយការណ៍បន្ទាន់បញ្ជូនមកថ្នាក់លើ​ ​យើងទាំងអស់គ្នា​ ​រួមគ្នាដោះស្រាយទាំងអស់គ្នា​ ​និងចូលរួមថែរក្សាសុខសន្តិភាព​ ​ស្ថិរភាពនយោបាយ​ ​និងព្រមទាំងទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពនានា​ ​អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ​ ​សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយ​ ​ភូមិ​ ​ឃុំឲ្យមានសុវត្ថិភាព​ ​និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន​ ​ត្រូវរៀបចំការកែលម្អសួនច្បារនានា​ ​ត្រូវស្តារជួសជុលឡើងវិញ​ ​ព្រោះខេត្តយើងក៏ត្រូវមានការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត​ ​ធ្វើយ៉ាងណាប្តេជ្ញាយកផ្ការំដួលបីទងអោយខានតែបាន​ ​

ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានស្នើដល់អាជ្ញាធរក្រុងស្រុក​ ​និងមន្ទីរទាំងអស់​ ​ម្ចាស់ការលើការដាំដើមឈើស្ដារឡើងវិញនៅក្នុងនៅតំបន់​ ​​ ​ដែលបានដកហូតពីប្រជាពលរដ្ឋនិងឈ្មួញខិលខូចមួយចំនួន​ ​

ក្នុងនោះឯកឧត្តមបានបន្ថែមថាត្រូវជំរុញការផ្សព្វផ្សាយការងារផ្តល់វ៉ាក់សាំងការពារមេរោគ​កូវិ​​ ​ដែលប្រជាពលរដ្ឋមិនបានចូលរួមមកទទួលវ៉ាក់សាំងនៅមាន​ម្រិ​ទាបដើម្បីសហគមន៍មានភាពប្រសើរឡើង​ ​

Related Post