រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ នាំយកសូឡាចំនួន ១៤១ផ្ទាំង ចែកគ្រួសារ​អតីយុទ្ធជន ព្រមទាំងអំពាវនាវដល់គ្រួសារអតីតយុទ្ធជនឲ្យ​ចេះ​តស៊ូរស់នៅជាមួយជីវភាពថ្មី លើដីសម្បទានសង្គមកិច្ច


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​បាននាំយកអំពូលសូ​ឡា ​ចំនួន​ ​ផ្ទាំង​ ​ជាអំណោយផ្ទាល់ខ្លួន​ ​ចែកជូនគ្រួសារអតីតយុទ្ធជន​ ​សម្រាប់បំភ្លឺជាលក្ខណៈគ្រួសារ​ ​ព្រមទាំងអំពាវនាវដល់គ្រួសារអតីតយុទ្ធជនទាំងអស់​ ​ឲ្យចេះស្រឡាញ់ផ្ទះ​ ​ស្រឡាញ់ដី​ ​ចេះតស៊ូរស់នៅជាមួយជីវភាពថ្មីនៅទីនេះ​ ​តាមលក្ខ​ន្តិកៈ​នៃដីសម្បទានសង្គមកិច្ច​ ​ដែលមានការគាំទ្រនិងមើលការខុសត្រូវគ្រប់បែបយ៉ាង​ ​ពីប្រមុខរាជរដ្ឋាភិបាល​ ​ថ្នាក់ខេត្ត​ ​ថ្នាក់ស្រុក​ ​និងថ្នាក់មូលដ្ឋាន

ឯកឧត្តមបន្ថែមទៀតថា​ ​ការផ្តល់ជូនដីសម្បទានសង្គមកិច្ច​ ​និងការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជននេះ​ ​គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​ដែលសម្តេចទាំងទ្វេ​ ​បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ​ខិតខំយកចិត្តទុកដាក់ជាមួយគ្រួសារអតីតយុទ្ធជន​ ​ព្រោះអតីតយុទ្ធជន​ ​មានគុណបំណាច់ធំធេងណាស់ចំពោះជាតិ​ ​ដែលបានរួមចំណែកជាច្រើន​ស្ស​វត្សរ៍ចូលបម្រើជាតិមាតុភូមិ​ ​រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត​​ ​មិនឲ្យវិលត្រលប់មកវិញ​ ​រហូតដល់អ្នកខ្លះត្រូវបានបាត់បង់អាយុជីវិត​ ​អ្នកខ្លះត្រូវពិការ​ ​និងបាត់បង់សមត្ថភាពពលកម្ម​ ​​ ​ឯកឧត្តមបន្ថែមទៀតថា​ ​គុណូបការៈនេះ​ ​យើងមិនអាចបំភ្លេចបានទេ​ ​ហើយសម្តេច​តេជោក៏មានគោលនយោបាយទូលំទូលាយណាស់​ ​សម្រាប់បងប្អូនអតីតយុទ្ធជន​ ​ដែលឈប់ធ្វើជាកងទ័ព​ ​មកធ្វើជាសមាហរណកម្មជាមួយគ្រួសារស៊ីវិល​ ​បងប្អូនត្រូវកសាងជីវភាពឡើងវិញ​ ​អ្នកខ្លះពុំមានដីសម្រាប់សងសង់ផ្ទះ​ ​និងខ្វះដីអាស្រ័យផល​ ​អ្នកខ្លះមានដី​ ​ប៉ុន្តែមិនទាន់មានផ្ទះ​ ​អ្នកខ្លះអត់ដី​ ​អត់ផ្ទះ​ ​ដោយសារកន្លងទៅបងប្អូនអតីតយុទ្ធជន​ ​រវល់តែនៅសមរភូមិ​ ​មិនបានគិតគូរជីវភាពគ្រួសារពេញលេញនោះទេ​ ​ទើបប្រមុខរាជរដ្ឋាភិបាលមានគោលនយោបាយដីធ្លីនេះ​ ​ដើម្បីត្រៀមបម្រុងទុកសម្រាប់ជីវភាពចុងក្រោយរបស់គ្រួសារអតីតយុទ្ធជន​ ​ឲ្យមានផ្ទះសម្បែង​ ​មានដីអាស្រ័យផល​ ​មានជីភាពសមរម្យ​ ​

ឯកឧត្តមបន្តទៀតថា​ ​ការរស់នៅរបស់បងប្អូននៅទីនេះ​ ​ត្រូវជួបលំបាកនូវបញ្ហាប្រឈមមួយចំនួន​ ​ដូចជា​ ​ប្រព័ន្ធផ្លូវ​ ​ទឹក​ ​ភ្លើង​ ​ហើយបច្ចុប្បន្នយើងកំពុងដំណើរការសាងសង់ផ្លូវលំមួយខ្សែមានប្រវែងចំនួន​ ​គីឡូម៉ែត្រ​ ​និងប្រព័ន្ធប្រឡាយរំដោះទឹកចេញពីភូមិឋានរបស់បងប្អូនអតីតយុទ្ធជន​ ​ដើម្បីបញ្ចៀសការលិចលង់ក្នុងរដូវវស្សា​ ​និងជីកអណ្ដូងទឹកស្នប់បានមួយចំនួន​ ​សម្រាប់ជូនបងប្អូនប្រើប្រាស់រួចហើយដែរ

Related Post