រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជួបសំណេះសំណាល និងសួរសុខទុក្ខ​បង​ប្អូន​ប្រជាពលរដ្ឋក្រីក្រ១ និងក្រីក្រ២ ព្រមទាំងផ្សព្វផ្សាយអំពី​គោល​នយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីរបស់រាជរដ្ឋាភិបាល

(​រដ្ឋបាលខេត្តកំពង់ធំ​)÷ឯកឧត្តម​ ​ឈុន​ ​​ន់ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្ត​ ​កំពង់ធំ​ ​ឯកឧត្តម​ ឃឹ​​ នុ​ភាពតំណាងរាស្ត្រមណ្ឌលកំពង់ធំ​ ​បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល​ ​និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ​ ​និងក្រីក្រ​ ​ប្រមាណនាក់​ ​ស្ថិតនៅក្នុងឃុំគោល​ ​ស្រុកប្រាសាទសំបូរ​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ

បន្ទាប់ពីលោក​ ​ទង់​ ​គឹមតុល​ ​អភិបាលស្រុកប្រាសាទសំបូរបានឡើងធ្វើរបាយការណ៍សង្ខេបជូនអង្គពិធី​ ​អំពីស្ថានភាពភូមិសា​ស្រ្ត​ក្នុងស្រុក​ ​និងស្ថានភាពរបស់ប្រជាពលរដ្ឋរួចមក​ ​ឯកឧត្តមងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីគោលនយោបាយចាស់សកម្មភាពថ្មីលើ​វិ​័​ដីធ្លី​ ​របស់រាជរដ្ឋាភិបាល​ ​ដឹកនាំដោយសម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជាដែលគោលនយោបាយនេះ​ ​សម្រាប់បែងចែកជូនកងទ័ព​ ​និងប្រជាពលរដ្ឋក្រីក្រ​ ​គ្មានដី​ ​ពលរដ្ឋដែលមានដីតិចតួច​ ​តែប៉ុណ្ណោះ​ ​

ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា​ ​ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅក្នុងឃុំគោល​ ​ហើយមានជីវភាពខ្វះខាត​ ​ដែលគ្មានដីពិតប្រាកដ​ ​សូមអញ្ជើញមកដាក់ពាក្យតាមរយៈលោកមេឃុំ​ ​ដើម្បីស្នើសុំដីសម្បទានសង្គមកិច្ច​ ​

ជាចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានជំរុញឲ្យអាជ្ញាធរភូមិ​ ​ឃុំ​ ​ស្រុក​ ​ខិតខំដោះស្រាយអំពីបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋជួបប្រទះនិងសំណូមពរ​ ​ព្រមទាំងហាមប្រជាពលរដ្ឋមិនត្រូវបន្តរុករានកាន់កាប់ដីព្រៃដែលជាដីរបស់រដ្ឋដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបន្តទៀតនោះទេ

Related Post