រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះផ្សព្វផ្សាយអនុសាសន៍របស់សម្ដេចតេជោ ស្តីពីការកាត់ឆ្វៀលដីនៅតំបន់អភិរក្សជុំវិញបឹងទន្លេសាប ជូនពលរដ្ឋដែលបានរស់នៅ និងអាស្រ័យផលយូរឆ្នាំ នៅស្រុកបារាយណ៍

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​បានអញ្ជើញចុះផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​ក្នុងការកាត់ឆ្វៀលដីនៅតំបន់អភិរក្សជុំវិញបឹងទន្លេសាប​ ​ជូនពលរដ្ឋដែលបានរស់នៅ​ ​អាស្រ័យផល​ ​និងកាន់កាប់ចាប់ពី​ឆ្នាំឡើងទៅ

នៅក្នុងឱកាសចុះផ្សព្វផ្សាយនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​ដោយមើលឃើញពីទុក្ខលំបាករបស់ពុកម៉ែបងប្អូន​ ​សម្តេច​តេជោបានសម្រេចកាត់ឆ្វៀលដីនៅតំបន់អភិរក្សជុំវិញបឹងទន្លេសាប​ ​ជូនប្រជាពលរដ្ឋ​ ​ដែលបានអាស្រ័យផល​ ​និងបានរស់នៅយូរលង់ណាស់មកហើយ​ ​ទោះបីស្ថិតនៅក្នុងតំបន់អភិរក្សជាតំបន់​ ​និងតំបន់​ ​ក៏ត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ​ ​ហើយផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ​ ​ដោយមានការវាស់វែងកំណត់ព្រំដី​ ​រវាងដីរដ្ឋ​ ​និងដីប្រជាពលរដ្ឋឲ្យបានច្បាស់លាស់​ ​ហើយដីតំបន់​ ​បានបន្តដាំឈើបន្ថែមទៀតសម្រាប់ជាជម្រកត្រីឡើងវិញ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានបញ្ជាក់ថា​ ​នៅក្នុងខេត្តកំពង់ធំ​ ​ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចកែសម្រួល​ ​និងកាត់ផ្ទៃដីចេញពីតំបន់អភិរក្សា​ ​ដែលមានផ្ទៃដី​ ​០០១ហិកតា​ ​ត្រូវបានកាត់ចេញពីតំបន់​ ​បញ្ចូលទៅតំបន់​, ​ផ្ទៃដី​ ​ហិកតា​ ​កាត់ចេញចេញពីតំបន់​ ​ចូលទៅតំបន់

ជាមួយគ្នានោះដែរ​ ​ប្រជាពលរដ្ឋ​ ​បានសម្តែងនូវក្តីសប្បាយរីករាយ​ ​ពេញចិត្តចំពោះការ​​​ដឹកនាំរបស់សម្តេច​តេជោ ​និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​ដែលបានគិតគូរពីជីវភាព​ ​និងសុខទុក្ខរបស់ពួកគាត់​ ​សូមគោរពជូនពរសម្តេចមានសុខភាពល្អ​ ​និងទទួលបានជោគជ័យឈ្នះដាច់នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ ​អាណត្តិទី​ ​ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​ ​ខែមិថុនា​ ​ខាងមុខនេះ​ ​ដើម្បីបន្តដឹកនាំប្រទេសជាតិ​ឱ្យ​កាន់តែរីកចម្រើនទៅមុខបន្តទៀត

Related Post