រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជំរុញដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ​ទាំងអស់ ខិតខំយកចិត្ដទុកដាក់ខ្ពស់ លើការងារចំនួន ៤ ដែលជា​អាទិភាពបំផុត ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រត​: ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ​ ​យុវជន​ ​និងកីឡា​ ​ឆ្នាំសិក្សា​ ​​-​ ​ ​និងលើកទិសដៅឆ្នាំសិក្សា​ ​​-​​ ​ដោយមានការអញ្ជើញចូលរួមពីអភិបាល​ ​ក្រុង​-​ស្រុក​ ​អង្គការដៃគូនានា​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​ជានាយក​ ​ប្រមាណជិតនាក់​ ​នាព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែងអំណរគុណដល់​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​បុគ្គលិកអប់រំទូទាំងខេត្ត​ ​ដែលបានខិតខំបំពេញភារកិច្ច​ ​តាមតួនាទី​ ​និងទទួលខុសត្រូវរៀងៗខ្លួន​ ​ជាពិសេស​ ​បានអនុវត្ដន៍យ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីណែនាំរបស់​​​ក្រសួងអប់រំ​ ​យុវជន​ ​និងកីឡា​ ​និងវិធានការសុវត្ថិភាព​ ​សុខភាពនានា​ ​ដើម្បីធានា​ឱ្យ​សិស្សានុសិស្ស​ ​បានបន្តទទួលនូវការអប់រំតាមគ្រប់រូបភាព​ ​ហៅថា​ “​ការអប់រំតាមបែបចម្រុះ​” ​គឺសិស្សអាចរៀនបាននៅក្នុងថ្នាក់ផង​ ​រៀនពីចម្ងាយតាមប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ផង​ ​ធ្វើស្វ័យសិក្សាផង​ ​និងការអប់រំពី​ ​ចម្ងាយតាមបែបប្រពៃណី​ ​ដោយប្រើប្រាស់សន្លឹកកិច្ចការ​ ​និងមេរៀនសង្ខេប​ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្ស​ ​ក្នុងយុទ្ធសាស្ត្រចតុកោណ​ ​ដំណាក់កាលទី​ ​របស់រាជរដ្ឋាភិបាលកម្ពុជា​ ​

ឯកឧត្តមបន្តទៀតថា​ ​សន្និបាតបូកសរុបវាយតម្លៃការងារអប់រំ​ ​យុវជន​ ​និងកីឡា​ ​ដែលយើងប្រារព្ធធ្វើឡើង​ ​នាពេលនេះគឺជាការបង្កលក្ខណៈ​ ​និងការផ្ដល់ឱកាសដល់សមាជិក​ ​សមាជិកាទាំងមូលបានមក​ ​ជួបជុំគ្នា​ ​ស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារកន្លងមក​ ​ដើម្បីបានផ្លាស់ប្តូរ​ ​បទពិសោធន៍​ ​ពីគ្នាទៅវិញ​ ​ទៅមក​ ​ក្នុងការដោះស្រាយបញ្ហាប្រឈម​ ​និងទទួលការណែនាំពីថ្នាក់ដឹកនាំ​ ​សម្រាប់យកទៅអនុវត្ដបន្ដនៅក្នុងឆ្នាំសិក្សាថ្មី​ ឱ្យ​ស្របតាមកំណែទម្រង់ស៊ីជម្រៅ​ ​របស់រាជរដ្ឋាភិបាល​ ​

Related Post