រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ស្នើដល់មន្ត្រីជំនាញ បន្តពង្រឹងនូវការ​អនុវត្ត​ច្បាប់ឱ្យបានម៉ឹងម៉ាត់ តឹងរឹងបំផុត លើជនល្មើសដែលបានកាប់​ទន្ទ្រាន​យក​ដីព្រៃសហគមន៍​ដែលជាដីរបស់រដ្ឋ និងធ្វើការ​ដកហូត​ដីមកវិញទៅតាមផ្លូវច្បាប់


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានស្នើដល់មន្ត្រីជំនាញ​ ​បន្តសហការជាមួយអាជ្ញាធរដែនដី​ ​នគរបាលយុត្តិធម៌​ ​និងគណៈបញ្ជាការឯកភាពស្រុក​/​ឃុំ​ ​ត្រូវបន្តពង្រឹងនូវការអនុវត្តច្បាប់នេះ​ ឱ្យ​បានម៉ឹងម៉ាត់​ ​តឹងរឹងបំផុត​ ​លើជនល្មើសដែលបានកាប់ទន្ទ្រានយកដីព្រៃសហគមន៍ដែលជាដីរបស់រដ្ឋ​ ​កាន់កាប់អាស្រ័យផល​ ​ព្រមទាំងធ្វើការដកហូតដោយស្របច្បាប់​ ​ចំពោះព្រៃដែលទើបនឹងកាប់​ ​គឺត្រូវតែដកហូតភ្លាម​ ​រីឯព្រៃដែលបានកាប់រុករានកន្លងមក​ ​យើងត្រូវធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ​ ​និងផលប៉ះពាល់ផ្សេងៗ​ ​ហើយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់​ ​ត្រូវបន្តធ្វើកិច្ចការងារនេះប្រកបដោយប្រសិទ្ធភាព​ ​និងស្មារតីទទួលខុសត្រូវខ្ពស់​ ​ក្នុងនាមគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ ​ថ្នាក់ស្រុក

ការលើកឡើងនេះ​ ​ត្រូវបានឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​ថ្លែងក្នុងពិធីរុក្ខទិវានៅតំបន់ព្រៃសហគមន៍វាលអូរក្តី​ ​ស្ថិតនៅក្នុងឃុំក្រយា​ ​ស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃ​ ​ខែសីហា​ ​ឆ្នាំ​ ​ដោយមានការអញ្ជើញចូលរួម​ ​ព្រះចៅអធិការវត្ត​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោកលោកស្រី​ ​ប្រធាន​/​អនុប្រធានមន្ទីរជុំវិញខេត្ត​ ​លោកគ្រូអ្នកគ្រូ​ ​កងកលាំងទាំងបី​ ​ប្រជាពលរដ្ឋ​ ​និងសិស្សានុសិស្សប្រមាណជាងនាក់

ឯកឧត្តម​ ​ងួន​ ​រតនៈបន្ថែមទៀតថា​ ​សហគមន៍វាលអូរក្តី​ ​មានការទទួលស្គាល់ពីប្រមុខរាជរដ្ឋាភិបាល​ ​និងប្រប្រគល់សិទ្ធក្នុងការគ្រប់គ្រងជូនរដ្ឋបាលព្រៃឈើ​ ​និងសហគមន៍​ ​ជាអ្នកមើលការខុសត្រូវ​ ​កុំឲ្យមានការបាត់បង់​ ​​ ​ការកាប់ទន្ទ្រានពីជនល្មើសបន្តទៀត​ ​ដោយត្រូវកំណត់ព្រំប្រទល់រវាងដីរដ្ឋ​ ​និងដីប្រជាពលរដ្ឋឲ្យបានច្បាស់លាស់​ ​ដើម្បីឈានទៅដល់ការធ្វើប័ណ្ណកម្មសិទ្ធលើដីរដ្ឋ​ ​ងាយស្រួលក្នុងការគ្រប់គ្រង​ ​និងងាយស្រួលនៅក្នុងការចាត់វិធានការទៅជនល្មើសទាំងឡាយដែលមាន​បំ​ណង់កាប់ទន្ទ្រានយកដីព្រៃសហគមន៍​ ​

ចុងក្រោយ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមចូលរួមដាំដើមឈើឲ្យបានគ្រប់គ្នា​ ​គ្រប់ទីកន្លែង​ ​និងគ្រប់ពេលវេលា​ ​ហើយការដាំកូនឈើនេះ​ ​ត្រូវមានការថែទាំ​ ​និងការពារឲ្យបានល្អ​ ​ជៀសវាងមានការបំភ្លេចបំផ្លាញដោយមនុស្ស​ ​ដោយសត្វ​ ​ឬក៏តាមធម្មជាតិផ្សេងទៀត​ ​

Related Post